ព្រឹកនេះ អ្នកជំងឺកូវីដចំនួន ៥៨ នាក់ជាករណីឆ្លងក្នុងសហគមន៍នៃ ព្រឹត្តិការណ៍២០ កុម្ភៈ ជាអ្នករស់នៅភ្នំពេញ
ស៊ីហៀង
-

ភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ នេះបានចេញសេចក្តីប្រកាសមួយឲ្យប្រជាពលរដ្ឋបានជ្រាបថា នៅព្រឹកនេះក្រសួងបានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន  ៦៥ នាក់បន្ថមែនទៀត ។ នៅក្នុងនោះដែររកឃើញថាមានអ្នកជំងឺកូវីដចំនួន ៥៨ នាក់ជាករណីឆ្លងក្នុងសហគមន៍នៃ ព្រឹត្តិការណ៍២០ កុម្ភៈ និងអ្នកជំងឺ ៧ នាក់ផ្សេងទៀតគឺជាករណីនាំចូលពីក្រៅប្រទេស​ ។ 

ក្រសួងសុខាភិបាលបានបញ្ជាក់ថា ក្នុងចំណោមអ្នកជំងឺឆ្លងក្នុងសហគមន៍ទាំង៥៨នាក់ មានជនជាតិចិនចំនួន ៤១នាក់ វៀតណាម៩នាក់ ខ្មែរ៥នាក់ កូរ៉េម្នាក់ សិង្ហបុរីម្នាក់ និងជប៉ុនម្នាក់។ ចំណែកអ្នកធ្វើដំណើរមកពីក្រៅប្រទេសហើយរកឃើញកូវីដ១៩ ចំនួន៧នាក់វិញ គឺមានជនជាតិខ្មែរម្នាក់ ដែលជាកងទ័ពមួកខៀវ និង៦នាក់ផ្សេងទៀតជាជនជាតិចិន នៅខេត្តព្រះសីហនុ។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៦៩៧នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៧៧នាក់ និងអ្នកកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមានចំនួន ២១៧នាក់៕