ប្រយ័ត្នផង បុរសអ្នករត់Pass App ម្នាក់មានប្រពន្ធឆ្លងជំងឺកូវីដ១៩
ស៊ីហៀង
-

យោងតាមការបង្ហោះរបស់លោកឯកឧត្តម ខៀវ កញ្ញារិទ្ធ នៅមុននេះបានជូនរបាយការណ៍ករណីអ្នកជំងឺម្នាក់ឈ្មោះគ ន ល ភេទស្រីអាយុ ៣៦ ឆ្នាំង ត្រូវបានរកឃើញថាមានវិជ្ជមានកូវីដ១៩ នៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២១ ដែលមានអសយដ្ឋានរស់នៅក្នុងភូមិខ្លាំងសាំង ខណ្ឌ ឬស្សីកែវ (ក្រោយឃ្លាំងសាំងសូគីមុិច ជិតសកលវិទ្យាល័យការពារជាតិ) ។

អ្នកជំងឺកូវីដរូបនេះមានសមាជិកក្នុងគ្រួសារប្រហែល៨ នាក់ មិនមានប្តីជាអ្នករត់ Pass App ឈ្មោះថា សុី ថាត់ មានអាយុ ៣៨ ឆ្នាំ ។

ទន្ទឹមនិងនេះដែរនៅកាលពីថ្ងៃទី ២១ ដល់២៤ អ្នកជំងឺស្រីរូបនេះបានទៅកំដរម្តាយបង្កើត(លើសឈាម ) នៅមន្ទីពេទ្យ កាល់ម៉ែត អគារទូទៅ«ក» បន្ទប់២០២ ដល់ថ្ងៃទី២៤ អ្នកជំងឺរូបនេះបានជូនអ្នកម្តាយបង្កើតរបស់ខ្លួនជិះ Pass App ពីផ្ទះទៅភូមិ ជំនិត ឃុំ កំពង់ពពិល ស្រុក ពារាំង ខេត្តព្រៃវែង (ជូនម្តាយទៅផ្ទះហើយបានហូបបាយជុំគ្នាព្រមទាំងអ្នកជិតខាង ) ។ 

សម្គាល់ ពេលហូបបាយមានក្មួយស្រីអាយុ ១ ខួប ៨ ខែ បានហូបបាយចានជាមួយអ្នកជំងឺរូបនេះ ។ បច្ចុប្បន្ន អ្នកពាក់ព័ន្ធ ត្រូវបានអាជ្ញាធរស្រុក ពារាំង និងការិយាល័យ សុខាភិបាលស្រុក និងខេត្តស្រាវជ្រាវយកមកធ្វើចត្តាឡីស័ក នៅខេត្តព្រៃវែង ៕