នារីណាមិនរំភើប ពេលឃើញប្ដីជូនបាច់ផ្កា សុទ្ធតែលុយបែបនេះ រហូតដល់ចំនួន
-

ចិន៖ នារីម្នាក់ពិតជាសំណាងណាស់ក្រោយពីទទួលបានបាច់ផ្កា ដែលមានលុយចំនួន ១ម៉ឺនដុល្លា ពីស្វាមីរបស់នាង ដោយភា្ជប់នូវជាមួយពាក្យមួយឃ្លាថា " បងស្រលាញ់អូន" ក្នុងឱកាសពិធីបុណ្យបង្ហោះគោម ក្នុងរដូវរំហើយ។ ដោយធ្វើឱ្យអ្នកដទៃមានការច្រណែននឹងនាងយ៉ាងខ្លាំង។

ម្ចាស់ហាងផ្កា"Happiness and Money" អ្នកនាង វ៉ូ អ៉ីលីង បាននិយាយថាមានបុរសម្នាក់បានមកកុម្ម៉ង់ផ្កាពីហាងរបស់គាត់តាំងពីថ្ងៃទី១៥ខែកុម្ភះមកម្ល៉េះ ដោយបុរសម្នាក់នះបានប្រាប់ឱ្យអ្នករៀបចំជាបាច់ផ្កាលុយចំនួន១ម៉ឺនដុល្លា ដោយក្នុងមួយទងៗត្រូវត្រូវយកលុយចំនួន៥២០ធ្វើជាផ្កាមួយទង សម្រាប់ថ្ងៃទី២៦ ខែកុម្ភះនេះ ដោយតម្លៃនៃបាច់ផ្កានោះមានតម្លៃ១០០ដុល្លា សម្រាប់ជូនទៅដល់ប្រពន្ធជាទីស្រលាញ់របស់គាត់ នាឱកាសពិធីបុណ្យបង្ហោះគោម។

ម្ចាស់ហាងផ្កាបានបន្ថែមថាការធ្វើនូវម៉ូតផ្កានេះឡើងគឺត្រូវចំណាយពេល៥ម៉ោង ដោយអមជាមួយនឹងផ្កា gypsophila និងបំពាក់ជាមួយនឹងអំពូលភ្លើង LED ដើម្បីឱ្យផ្កាមានសភាពកាន់តែស្រស់ស្អាត។ 

សម្រួលអត្ថបទដោយ៖ SP

ប្រភព៖ ORD