ស្ងាត់ឈឹងពីសិល្បៈ ពេលនេះ អ៊ុត ចរិយា ម្ចាស់បទ "ក្រវ៉ាត់សៀមរាប" កំពុងរស់នៅមានក្តីសុខ និងប្រើជីវិតយ៉ាងសាមញ្ញជាមួយការងារមួយនេះ
ស៊ីហៀង
-

ប្រិយមិត្តជាច្រើនប្រាកដជានៅចាំ និងស្គាល់ ម្ចាស់បទ "ក្រវ៉ាន់សៀមរាប" ដែលជាបទរបស់អ្នកនាង អ៊ុត ចរិយា អតីតតារាចម្រៀង ប្រចាំផលិតកម្មរ៉ុក ។ បន្ទាប់ពីផលិតកម្មមួយនេះ បានផ្អាកទៅ អតីតតារាចម្រៀងស្រី រូបនេះ ក៏បានសម្រេចចិត្ត ចាកចេញពីសិល្បៈយ៉ាងស្ងាត់ស្ងៀម មិនបាននឹកនាវិលចូលសិល្បៈវិញទាល់តែសោះ ដែលខុសឆ្ងាយពីមិត្តភក្តិរួមអាជីពរបស់អ្នកនាង គឺកញ្ញា ផន ស្រីខួច និង អ្នកនាង សួស វីហ្សា។

អតីតតារាចម្រៀង ដ៏មានប្រជាប្រិយភាព អ៊ុត ចរិយា បានក៏សាងគ្រួសារមួយយ៉ាងមានសុភមង្គល ដោយនៅពេលនេះ អ្នកនាង មានកូនដល់ទៅ៣នាក់ហើយ ហើយក៏ធំៗហើយដែរ។ ខណៈពេលកំពុងតែរស់នៅយ៉ាងមានក្តីសុខជាមួយក្រុមគ្រួសាររបស់អ្នកនាង។

សព្វថ្ងៃនេះ​ អ៊ុត ចរិយា កំពុងតែប្រកបមុខរបរ ជាអ្នកលក់អនឡាញ ម្នាក់ ដែលអាជីវកម្មនេះ បានធ្វើឲ្យជីវិតគ្រួសាររបស់អ្នកនាង កាន់តែរីកចម្រើនឡើង។ ជាមួយគ្នានោះផងដែរ អ្នកនាង អ៊ុត ចរិយា តែងតែ បង្ហោះរូបភាព យ៉ាងផ្អែមល្ហែមជាមួយនិងស្វាមី ព្រមទាំងកូនៗរបស់អ្នកនាង យ៉ាងមានកក់ក្តៅ។

យ៉ាងណាមិញបើងាកមកមើលពីរូបសម្រស់របស់អតីតតារាចម្រៀងស្រីរូបនេះវិញ ថ្វីបើមានកូនដល់ទៅ៣នាក់ហើយនោះ តែអ្នកនាង នៅតែស្រស់ស្អាត។ ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើន សម្តែងការត្រេកអរ ពេលបានឃើញ អតីតតារាចម្រៀងរូបនេះ មានក្តីសុខ៕