ត្រឹមរយៈពេល៣ខែ ផលិតកម្ម HB Production មានការគាំទ្រ និងកោតសរសើរពីមហាជនថា ដឹកនាំបានល្អ រហូតធ្វើឲ្យលោក ឧកញ៉ា ស៊ឹម ស៊ីដា ទិញរថយន្តជូនអ្នកគ្រប់គ្រង…
សីហា
-

ប្រិយមិត្តខ្លះក៏បានជ្រាបអំពីស្នាដៃបទចម្រៀងថ្មីរបស់ផលិតកម្ម HB Production ដែលបទចមៀងដែលផ្ទុះខ្លាំងនោះគឺបទ ខួរក្បត់ ច្រៀងដោយ ឡុង​ រតនា ដែលមានអ្នកទស្សនាក្នុងយូធូបរហូតដល់ 2.1M បន្ទាប់ពីផ្ទុះបទចម្រៀងនោះមក ក៏មហាជនចាប់ផ្តើមស្គាល់ផលិតកម្ម HB ហើយទទួលការគាំទ្រ និងកោតសរសើរមិនដាច់ពីមាត់ថា ដឹកនាំបានល្អ និងសម្តែងកាន់តែល្អ។

        លោក ឧកញ៉ា ស៊ឹម ស៊ីដា       


ទោះបីផលិតកម្ម HB Production ទើបតែបើកដំណើរការបានត្រឹមតែរយៈពេល៣ខែ ប៉ុន្តែក៏សន្ទុះនៃការគាំទ្រកាន់តែកើនទ្វេដង ជាពិសេសនោហ ផលិតកម្ម បានប្រកាសជ្រើសរើស និងផ្ដល់ឱកាសដល់យុវវ័យជំនាន់ក្រោយ ដែលមានមហិច្ឆតាចង់ក្លាយជាតារាចម្រៀងល្បី មកបញ្ចេញសមត្ថភាព និងចូលរួមជាមួយផលិតកម្ម ដើម្បីលើកស្ទួយវិស័យចម្រៀងខ្មែរ ឲ្យកាន់តែមានភាពល្បីល្បាញ ទាំងក្នុងនិងក្រៅប្រទេស។

ក្នុងនោះដែរ លោក ខែម អ៊ីសាក់ ដែលជាអ្នកគ្រប់គ្រងផលិតកម្ម HB ថ្លែងប្រាប់ Khmer News ថាផលិតកម្ម​ថ្មី​ថ្មោង​របស់​លោក បង្កើត​ឡើង​ដើម្បី​ផ្ដល់​ឱកាស​ដល់​យុវវ័យ ដែល​មាន​មហិច្ឆតា​ចង់​ក្លាយ​ជា​តារាចម្រៀង​អាជីព ឲ្យ​ពួក​គេ​បាន​បញ្ចេញ​សមត្ថភាព​ផង និង​ក៏​ដូច​ជា​ចូលរួម​ជាមួយ​គ្នា​លើក​ស្ទួយ​វិស័យ​ចម្រៀង​ខ្មែរ ឲ្យ​កាន់​តែ​ល្បីល្បាញ​ថែម​ទៀត។ មិនតែប៉ុណ្នោះ លោកក៏បានបញ្ជាក់ប្រាប់ថា យើងកំពុងតែត្រៀមបើកសម្ពោធស្ទូឌីយោថ្មី ដែលមានតម្លៃប្រមាណជិត១លានដុល្លារ ដើម្បីទុករៀបចំដល់ការផលិត និងថត MV។

លោក អ៊ីសាក់ បន្តទៀតថា ដោយសារតែម្ចាស់ផលិតកម្ម ស្រលាញ់វិស័យសិល្បៈ និងចង់លើកស្ទួយវិស័យមួយនេះឲ្យរីកចម្រើន លោកបានចំណាយធនធានយ៉ាងច្រើន ដែលចំណេញពីការធ្វើជំនួញរបស់លោក មកជួយដល់តារាចម្រៀងក្នុងផលិតកម្ម ដែលមានស្នាដៃល្អ និងទេពកោសល្យ។

យ៉ាងណាមិញ សន្ទុះនៃការគាំទ្រផលិតកម្ម HB Production មានតារាចម្រៀងជាច្រើនរូប ដូចជា លោក សៅ ឧត្តម, ឡុង​ រតនា,លោក ពេជ្រ ជេត្រា,  កញ្ញា ដា នីកា, លោក នាង ប្រាក់សុគន្ធ ហើយក៏ត្រៀមទទួលតារាចម្រៀង២ដួងបន្ថែមទៀត។ អ្នកគ្រប់គ្រងលោក ខែម អ៊ីសាក់ ប្រកាន់ជំហូរបស់ខ្លួនថា នឹងធ្វើឲ្យផលិតកម្មនេះ រីកចម្រើនទៅមុនជាដាច់ខាត រហូតធ្វើឲ្យចៅហ្វាយនាយរបស់ខ្លួនពេញចិត្តស្តូក ហើយក៏ផ្ដល់នូវកាដូរថយន្តមួយគ្រឿងពីលោក ឧកញ៉ា ស៊ឹម ស៊ីដា ដើម្បីធ្វើជាមធ្យោបាយក្នុងការដឹកនាំផលិកកម្មនេះទៅមុនបន្តទៀត៕