ចៅប្រុសទើបតែមានអាយុ ៥សប្ដាហ៍ ស្រាប់តែ Floyd ទិញនាឡិកាដាំពេជ្រដៃម៉ាក Rolex ឱ្យចៅប្រុសខ្លួន ព្រមទាំងបានក្លាយជាអ្នកត្រៀមបំបែកកំណត់ត្រាពិភពលោកទៀតផង
-

ទារកឈ្មោះ Kentrel Jr ដែលមានអាយុ៥សប្ដាហ៍ ត្រូវបានជីតារបស់ខ្លួនទិញជូននូវនាឡិកាដៃដាំពេជ្រម៉ាក Rolex ពណ៌មាស សម្រាប់ជាកាដូក្នុងគម្រប់ខួបប្រាំសប្ដាហ៍។ 

Kentrel Jr គឺជាចៅប្រុសរបស់កីឡាករប្រដាល់ Floyd Mayweather ដែលបច្ចុប្បន្ន Floyd មានអាយុ ៤៣ ឆ្នាំ។ Floyd បានគិតថាតើរូបគេគួរតែធ្វើអ្វីឱ្យសាកសមសម្រាប់ចៅប្រុសសំណព្វចិត្ដរបស់រូបគាត់ នៅពេលដែលទារកម្នាក់នោះមានអាយុគ្រប់  ៥ សប្តាហ៍ ។ មិនយូរប៉ុន្មានជីតា Floyd ម្នាក់នេះ បានទិញនូវនាឡិកាដៃដាំពេជ្រម៉ាក “  Rolex Oyster Perpetual Datejust ដែលមានតម្លៃ ៤៥.០០០ដុល្លា ជូនជាកាដូសម្រាប់ចៅប្រុសរបស់ខ្លួន។

ម្តាយរបស់ Kentrel Jr. គឺ Iyanna Mayweather ដែលត្រូវបានគេស្គាល់ជាទូទៅថាឈ្មោះ“ យ៉ាយ៉ា” ដែលជាកូនស្រីច្បងរបស់អ្នកប្រដាល់មិនដែលចាញ់ក្នុង ៥០ប្រកួត ជាមួយនឹងតារ៉ារ៉ប Youngboy   ដែលបានចែករំលេកវីដេអូកូនរបស់នាងជាងមួយនឹងនាឡិកាដ៏មានតម្លៃមួយគ្រឿងនេះផងដែរ។

ជាងនេះផងដែរការបំបែកកំណត់ត្រាឯតទគ្គកម្មពិភពលោកសម្រាប់ម្ចាស់ក្មេងបំផុតដែលមាននាឡិការដៃម៉ាក Rolex ប្រាកដជាត្រូវបានបំបែកដោយចៅប្រុសរបស់កីឡាករប្រដាល់ Floyd ម្នាក់នេះជាមិនខាន។

វាមិនមែនជារឿងចម្លែកសម្រាប់ Floyd Mayweather ឡើយ ដោយការប្រកួតលើកទី៥០ របស់បុរសមិនដែលស្គាល់ពាក្យថាចាញ់ម្នាក់នេះ បានទទួលជ័យជំនះទៅលើកីឡាករ Conor McGregor ដោយពេលនោះទទួលបានទឹកប្រាក់រហូតដល់ ៣០០លានដុល្លា។

យោងតាម ‘The Billionaire Watch’’ បានលើកឡើងថា កីឡាករ Floyd Mayweather ម្នាក់នេះបានចំណាយលុយក្នុងការទិញនាឡិកាដៃដ៏ទំនើបបំផុតពីក្រុមហ៊ុននាឡិការដៃJacob & Co ក្នុងចំនួនទឹកប្រាក់ ១៨លានដុល្លាឯណោះ និងបន្ដទិញនាឡិកាថ្លៃៗជាបន្ដបន្ទាប់ទៀត។

សម្រួលអត្ថបទដោយ៖​ SP

ប្រភព៖ republicworld