ដុតបាត់! ពេជ្រ សោភា ខ្លួនត្រៀមទៅលក់អំពៅវិញ ក្រោយទាយទុកថា បទចម្រៀងរបស់ខ្លួនដឹងតែ…ធ្វើឲ្យហ្វេនៗ Comment ព្រាតថា...
ស៊ីហៀង
-

ភ្នំពេញ៖ តារាចម្រៀងដ៏ល្បីឈ្មោះ និងទទួលបានការគាំទ្រ យ៉ាងខ្លាំង នៅក្នុងផលិតកម្មរស្មីហង្សមាស​ អ្នកនាង ពេជ្រ សោភា តែអំឡុងពេលជិតមួយឆ្នាំមកនេះ តារាស្រីរូបនេះ ហាក់ស្ងាត់ជ្រងំ មិនសូវមានបទចម្រៀងចេញទាល់តែសោះ ដោយសារតែកូវីដ ១៩ ។ ក្រោយពេលស្ងប់ស្ងាត់អស់រយៈពេលនេះមកនេះ អ្នកគាំទ្រ របស់អ្នកនាង កំពុងទន្ទឹងរងចាំ មើលបទចម្រៀងថ្មីរបស់អ្នកនាង ក្នុងពេលចូលថ្មីនេះ តើអ្នកនាង នឹងមានអ្វីដែលប្លែកដែរទេ?

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់តារាស្រីរូបនេះបានបង្ហោះរូបភាពប៉ុន្មានសន្លឹក ជាមួយសារយ៉ាងខ្លី កំពុងតែអង្គុយនៅកន្លែងថតចម្រៀង មើលទៅហាក់បីជាអស់សង្ឃឹម ខណៈពេលឆ្នាំកន្លងទៅ បទចម្រៀងរបស់អ្នកនាង ជាច្រើនបទ ផ្ទុះពេញបណ្តាញសង្គម និងទៅគ្រប់កន្លែងបានលឺតែបទអ្នកនាងនោះ។

តែចំពោះឆ្នាំនេះវិញ កាន់តែកៀកថ្ងៃចូលឆ្នាំថ្មីហើយ តែនៅមិនទាន់បានលឺ មិនទាន់ឃើញ អ្នកបានបញ្ចេញបទថ្មីនៅឡើយទេ។ សារមួយឃ្លា អមជាមួយរូបភាព​ប៉ុន្មានសន្លឹកនៅកន្លែងថតបទចម្រៀង ស្រាប់តែអ្នកនាង បានបង្ហោះសារថា  "ទៅថតបន្ទប់លោកគ្រូ ខ្ញុំវិញមានតែបន្ទប់ភ្លេងតែគ្មានចេះអីតិច សំខាន់ដឹងច្បាស់ថាបទចូលឆ្នាំដឹងតែ អត់ផ្ទុះទាំងអស់ ចាក់សុីលុយ បើល្បីបានត្រឹម១អាទិត្យអស់ខ្យល់។ ត្រូវដឹងគ្រូខ្លាំងគាត់អត់ចេះអួងទេ ធានាគ្មានបទល្បីចូលឆ្នាំ ។ ទៅលក់អំពៅវិញសិន"។

ជាមួយគ្នានោះផងដែរ​ក៏មានបងប្អូនជាច្រើនបានចូលមកខមិនលើកទឹកចិត្ត និងនៅតែបន្តគាំទ្រអ្នកនាង អស់ពីចិត្ត ហើយក៏បន្ត ចាំមើលបទចម្រៀងថ្មីៗរបស់អ្នកនាងជាបន្តបន្ទាប់ទៀតផងដែរ។ ទន្ទឹមនឹងនោះ ក៏មានបងប្អូនជាច្រើនបានខមិនថា "ទ្រាំជឿសិនចុះឆាប់ចប់,​ ស្អែកចេញបទថ្មីម៉ាបទមែន idol, មិចចឹង, កុំទៅលក់អំពៅវិញអី Idol ខ្លាចអ្នកចំការគាត់ដាំអំពៅអោយលក់មិនទាន់,៕