ព្រឹកនេះ ! ក្រសួងសុខាភិបាលរកឃើញ អ្នកជំ ងឺ កូ វី ដ ចំនួន២៦ នាក់បន្ថែម ពាក់ព័ន្ធព្រឹត្តិការណ៍២០ កុម្ភៈ
ស៊ីហៀង
-

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ២៧ កុម្ភៈ ឆ្នាំ២០២១ នេះ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសមួយថា ក្រសួងបានរកឃើញអ្នកជំ ងឺកូ វីដ ចំនួន ២៦ នាក់បន្ថែមដោយក្នុងនោះសុទ្ធតឹងតែជាករ ណី ឆ្លងក្នុងសហគមន៍នៃ (ព្រឹត្តិការណ៍២០ កុម្ភៈ) ។ 

ទន្ទឹមនិងនេះដែរក្រសួងបានបញ្ជាក់ថា អ្នកជំងឺកូវីដដែលបានឆ្លងក្នុងសហគមន៍ទាំង២៦ នាក់នេះមានជនជាតិចិតនចំនួន ២២ នាក់ ជនជាតិវៀតណាម ៣ នាក់ និងជនជាតិខ្មែរម្នាក់ ។

ក្នុងចំណោមអ្នកជំងឺទាំង២៦ នាក់នេះ មាន៥នាក់ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តព្រះសីហនុ និង២១ នាក់ទៀតដាក់ឲ្យសម្រាកព្យាបាលនៅក្នុងមណ្ឌុលចត្តាឡីស័ក រាជធានីភ្នំពេញ ។ 

សូមជម្រាបថា គិតត្រឹមម៉ោង ៧ ៖ ០០ នាទីព្រឹកថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២១ នេះនៅក្នុងប្រទេសកម្ពុជាយើងបានរកឃើញអ្នកឆ្លងជំងឺកូវីដចំនួន ៧៦៦ ក្នុងនោះដែរមានអ្នកជាសះស្បើយចំនួន ៤៧៧ នាក់ និងមានអ្នកជំងឺចំនួន ២៦ នាក់កំពុងតែសម្រាកព្យាបាលនៅក្នុងមន្ទីពេទ្យ ៕  សូមអានសេចក្តីប្រកាសលម្អិតរបស់ក្រសួងសុខាភិបាលនៅខាងក្រោមនេះ៖