តារាសម្តែង អ្នកមីង ញឹម សុខា ទទួលអំណោយ ពីលោកជំទាវ ហ៊ុយ ឈូ នូវទឹកប្រាក់ចំនួន...ទាំងយប់
ស៊ីហៀង
-

ដូចដែលបងប្អូនជាច្រើនបានជ្រាបហើយថាកាលពីពេលថ្មីៗនេះ តារាសម្តែងជើងចាស់ អ្នកគ្រូ ញឹម សុខា ដែលត្រូវបានគេស្គាល់ថាជាតារាសម្តែងម្នាក់ មានទេពកោសល្យខ្ពស់ ភាពច្រើនគាត់ដើរតួកំសត់ តួម្តាយ ឬ តួផ្សេងៗ ទៀត តាមម្ចាស់ផលិតកម្មអញ្ជើញគាត់សម្តែង។

ទន្ទឹមនឹងនោះផងដែរ​ ក៏មានបងប្អូនមានបងប្អូនមួយចំនួន ក៏បានដឹងពីជីវិតដ៏កំសត់របស់តារាសម្តែងយើងផងដែរ ដោយគាត់បានទៅស៊ីឈ្នួល លាងចានឲ្យគេ ដើម្បីចិញ្ចឹមជីវិត និងបង់ថ្លៃបន្ទប់ជួល។ជីវិតដ៏កំសត់មួយនេះ ក៏ត្រូវបាន បុគ្គលចិត្តធម៌ជាច្រើនបានជួយរួមមានលោកស្រីទ្រី ដាណា ស្រីអូន និងមានបុគ្គលមួយចំនួនផងដែរ។

ជាក់ស្តែងកាលពីប៉ុន្មានថ្ងៃនោះនេះ ស្រាប់តែតារាសម្តែងជើងចាស់ ក៏រត់ទៅរក លោកអ៉ឹម ជីវ៉ា​ ឲ្យជួយ ដោយគាត់បានប្រាប់ថា គាត់កំពុងតែដាច់បាយ អមជាមួយនឹងទឹកភ្នែកហូរសស្រាក់នៅលើផែនថ្នាល់ ។ ដំណឹងមួយនេះ​ បានធ្វើឲ្យមហាជនយើងជាច្រើន កាន់តែមានចិត្តអាណិត អាសូរដល់អ្នកគ្រូ ដែលជាអ្នកសិល្បៈជើងចាស់ ប្រឡូកនៅក្នុងវិស័យមួយនេះ យូរឆ្នាំមកហើយ តែគ្មានអ្វីជាប់ខ្លួនសោះ។ ក៏មិនខុសពីតារាសិល្បៈដ៏ទៃទៀតដែរ ដែលពេលនេះកំពុងតែជួបនូវការលំបាកដូចគ្នា​។

ដោយឡែកក្រោយពីបានប្រកាសជាសាធារណៈ ថា អ្នកគ្រូ កំពុងតែដាច់បាយនោះ កាលពីយប់មិញនេះ លោកអ៉ឹម ជីវ៉ា បាននាំយកអំណោយដែលជាថវិការផ្ទាល់របស់លោកជំទាវ ហ៊ុយ ឈូ យកទៅជូនដល់អ្នកគ្រូ ញឹម សុខា ចំនួន ១០០០ដុល្លារ ដើម្បីដោះស្រាយជីវភាព។

នៅក្នុងគណនីហ្វេសប៊ុករបស់លោក អ៉ឹម ជីវ៉ា បានឲ្យដឹងថា "យប់នេះ តារាសម្តែង អ្នកមីង ញឹម សុខា ទទួលអំណោយ ពីលោកជំទាវ ហ៊ុយ ឈូ ចំនួន 1000$ ( មួយពាន់ដុល្លារ) ទាំងយប់ តាមរយៈខ្ញុំបាទ អុឹម ជីវ៉ា ដើម្បីយកមកជូនគាត់ធ្វើការដោះស្រាយជីវភាព ។

លោកជំទាវ ហ៊ុយ ឈូ ក៏បានផ្តាំផ្ញើតាមរយៈខ្ញុំបាទផងដែរថានេះជាថវិការបន្តិចបន្តួចរបស់លោកជំទាវជូនអ្នកមីង ញឹម សុខា ដើម្បីធ្វើការដោះស្រាយជីវភាពខ្លះ ! កើតមកគ្មានអ្នកណាចង់ក្រទេ ! តែបើកើតមកជាអ្នកក្រគឺត្រូវបានគេមើលងាយចៀសមិនផុតទេ ហើយបើគេមើលងាយកុំខឹងគេ ត្រូវតស៊ូក្នុងជីវិតបន្តទៀត ! ។