រដ្ឋបាលស្រុកស្រែអំបិល ប្រកាសថា មានករណីជនបរទេស០២នាក់ ធ្វើដំណើរពីភ្នំពេញ ទៅខេត្តកោះកុង
ស៊ីហៀង
-

បើតាមសេចក្តីប្រកាសរបស់រដ្ឋបាលស្រុកស្រែអំបិល កាលពីយប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ស្តីពីករណីជនបរទេសចំនួន២នាក់ បានធ្វើដំណើរពីរាជធានីភ្នំពេញ មកឃុំជ្រោយស្វាយស្រុកស្រែអំបិល ខេត្តកោះកុង។ រដ្ឋបាលស្រុកស្រែអំបិល បានឲ្យដឹងយ៉ាងដូច្នេះថា៖

នៅថ្ងៃទី២៦​ ខែកុម្ភៈ ឆ្នាំ២០២១ បន្ទាប់ពីទទួលបានព័ត៏មាន ថា មានជនបរទេសចំនួន ០២នាក់ ធ្វើដំណើរពីរាជធានីភ្នំពេញ មកឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេ្តតកោះកុង ក្រុមការងារទប់ស្កាត់ការរីករាលរាលដាលជំងឺកូវីដ ១៩ បានចុះទៅសួរនាំជនបរទេស ទាំង០២នាក់ន ដោយពួកគាត់បានបំភ្លឺថា ពួកគាត់ទាំង០២នាក់ បានចេញពីណាហ្គា២ ជិះម៉ូតូទៅផ្សារថ្មី រួចជិះរថយន្តឈ្នួលពីផ្សារថ្មី រាជធានីភ្នំពេញ មកដល់ចំណុចផ្លូវបំបែកស្រែអំបិល (ផ្លូវជាតិលេខ៤- ផ្លូវជាតិលេខ៤៨) ភូមិអូរជ្រៅ ឃុំបឹងព្រាវ បន្ទាប់មកបានជិះម៉ូតូកង់បីពីចំណុចផ្លូវបំបែកស្រែអំបិលរហូតដល់កន្លែងស្នាក់នៅរបស់ខ្លួន នៅភូមិជ្រោយស្វាយខាងកើត ឃុំជ្រោយស្វាយ នៅវេលាម៉ោង១និង៣០នាទី រសៀល។ 

បន្ទាប់មកទៀត ពួកគាត់បានទៅទិញស្រាបៀរពីផ្ទះឈ្មោះ គឹម ជិន និងទៅហូបបាយនៅផ្ទះឈ្មោះ អ៊ុំ រឿន រួចក៏ត្រឡប់មកកន្លែងដើមវិញ។ ហើយក៏មានមិត្តភក្តិជាជនបរទេស ០២នាក់ មកហូបភេសជ្ជៈ ជាមួយនៅកន្លែងស្នាក់ខាងលើ។ ជនបរទេសទាំង០៤នាក់នោះមានឈ្មោះដូចខាងក្រោម៖

១​. ឈ្មោះ SALVADORES SAMUEL LUIS MIGUEL ភេទប្រុស ជនជាតិស្វីស

២. ឈ្មោះ MORAIS ESTEVES  HUGO ANDRE ភេទប្រុស ជនជាតិប៉ទុយហ្គាល់

៣. ឈ្មោះ  SCHUITZ ANELIYA NIKOLAEVA ភេទស្រី ជនជាតិប៊ុលហ្គារី (Bulgaria)

៤. ឈ្មោះ SVHULTZ  NIVLAS LYNEL ភេទប្រុស ជនជាតិ DANISH

ចំពោះករណីនេះ ក្រុមការងារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ស្រុក បានវាស់កម្តៅ និងណែនាំពួកគាត់កុំឲ្យចេញទៅណាដាច់ខាត ដោយរងចាំធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃសិន។  ជាមួយគ្នានេះ ក្រុមការងារបានដាក់កម្លាំងឃ្លាំមើលពួកគាត់ផងដែរ៕