តាមពិត តួឯកនៅក្នុងរឿង “អ្នកម៉ាក់វ័យក្មេង” ឈិន មុនីនាថ ដែលកំពុងក្តោបបានទីផ្សារយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងវិស័យសិល្បៈ ជាកូនស្រីរបស់តារាជើងចាស់ម្នាក់
ស៊ីហៀង
-

ភ្នំពេញៈ​​ បងប្អូនជាច្រើនប្រាកដជាធ្លាប់បានទស្សនា រឿង“ អ្នកម៉ាក់វ័យក្មេង” ដែលជាសាច់រឿង បែបក្រមិចក្រមើម ដោយតួស្រី ជាគឺជានារីម្នាក់ ដែលឆ្លាត និងគួរឲ្យស្រលាញ់ ហើយថែមទាំងអាចទាក់ចិត្តតួប្រុសយើងបានផងដែរ ។ នៅក្នុងសាច់រឿងមួយនេះ មានមហាជនជាច្រើនបានចាប់អារម្មណ៍ទៅលើតួឯកស្រីរបស់យើង​ ដែលមើលទៅគាត់ពិតជានៅក្មេងខ្លាំងណាស់ ឲ្យស្រស់ស្អាត និងគួរឲ្យស្រលាញ់ថែមទៀត។

តួឯកស្រីនៅក្នុងរឿង "អ្នកម៉ាក់វ័យក្មេង" រូបនេះមានឈ្មោះថា ឈិន មុនីនាថ ដែលគាត់ គឺជាតារាសម្តែងវ័យក្មេងម្នាក់ និងមានទេពកោសល្យខ្ពស់នៅក្នុងការសម្តែងរឿង ។ មុនីនាថ ត្រូវបានមហាជន កត់សំគាល់ថា គាត់គឺជាតារាវ័យក្មេង​ ក្រមិចក្រមើម និងគួរឲ្យស្រលាញ់ខ្លាំងណាស់។

ឈិន មុនីនាថ ការពិតគឺជាកូនស្រីរបស់ លោក ឈិន កុសល តារាចម្រៀងជើងចាស់ និងត្រូវជាក្មួយស្រីរបស់ឈិន សុធារី ។ ឈិន មុនីនាថ បានសាងស្នាដៃសិល្បៈជាច្រើន​​ ពិសេស គឺលើការសម្តែងតែម្តង ធ្វើឲ្យអ្នកគាំទ្រ មិនសរសើរមិនបាន​ ចំពោះភាពប៉ិនប្រសព្វ លើការសម្តែងរបស់នាង។

បច្ចុប្បន្ន តារាស្រីរូបនេះ ថ្វីត្បិតតែមានវ័យនៅក្មេងបន្តិចក្តី តែនាងពិតជាក្តោបបានទីផ្សារយ៉ាងច្រើន ។ មិនត្រឹមតែការសម្តែងនោះទេ​ តារាស្រីរូបនេះ ក៏ជាតារាចម្រៀង បង្ហាញ ហើយក៏មានអាជីពក្រៅពីសិល្បៈ នោះគឺការលក់ផលិតផលតាមអនឡាញថែមទៀត។

ឈិន មុនីនាង ទាំងស្អាត និងពូកែរកស៊ី ហើយថែមទាំង មានទេពកោសល្យខ្ពស់នៅក្នុងការសម្តែងទៀត។ មិនដឹងថា ក្រុមគ្រួសារ និងសាច់ញាតិបងប្អូន របស់គាត់មានមនោទនភាពខ្លាំងយ៉ាងណាទេ ពេលដែលបានឃើញពីភាពល្បីល្បាញរបស់នាងបែបនេះ ។ ហើយប្រហែលជា ឈិន សុធារី សប្បាយរីករាយខ្លាំងហើយ ព្រោះថាមានក្មួយស្រី ស្នងតំណែងរបស់នាង ។