Love Riya ទម្លាយខ្ទេចគ្មានសល់ ប្រាប់ទៅកាន់ហ្វេនៗ ថាប្រូសូនី លួចស្រលាញ់ខ្លួន ចាប់តាំងពី...មានវិដេអូ
ស៊ីហៀង
-

ភ្នំពេញ៖ មានប្រិយមិត្តជាច្រើន ពិតជាធ្លាប់បានស្គាល់រួចមកហើយពីវត្តមានរបស់អ្នកលក់អនឡាញដ៏ល្បីឈ្មោះ និងជោគជ័យ​ម្នាក់ ហើយក៏មានមហាជនជាច្រើនបានស្គាល់ គាំទ្រ គោរពស្រលាញ់ ពីថ្វីមាត់របស់អ្នកនាង និយាយក្នុងការឡាយលក់ផលិតផលម្តងៗ ជាហេតុធ្វើឲ្យមហាជនចូលចិត្ត ស្រលាញ់ អ្នកនាងគ្រប់ៗគ្នា។

បើងាកមកលើកាលពីយប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ២០២១ នៅក្នុងកម្មវិធីមួយ ដែលមានឈ្មោះថា Laugh And Love Talk Show បាន ធ្វើការសំភាសន៍ពីជីវិតផ្ទាល់របស់អ្នកនាង love riya និង ប្រូ សូនី នៅក្នុងឈុតបែបកូនក្រមុំយ៉ាងស្រស់ស្អាត ។ នៅក្នុងកិច្ចសំភាសន៍នោះ ពិធីការិនី កញ្ញា សុភ័ក្រ កុសុម៉ា ក៏បានជីកកកាយពីជីវប្រវត្តិ ជាច្រើនរបស់អ្នកនាង រហូតដល់ ចំណុច ស្នេហារបស់អ្នកនាងផ្ទាល់តែម្តង។

នៅក្នុងកិច្ចសំភាសន៍ របស់រវាងអ្នកនាង love riya​ ដែលចាប់ផ្តើមអាជីពជាអ្នកលក់អនឡាញដំបូងនោះ មានការលំបាកអ្វីខ្លះ? អ្នកនាង love riya បានបញ្ជាក់ ក្នុងការវិកាយអៀនៗ ថា ដំបូងឡើយ គឺអ្នកនាង មិនមានចំណាប់អារម្មណ៍លើការលក់អនឡាញ នោះទេ ដោយអ្នកនាង គ្រាន់តែជាអ្នកលក់សំលៀកបំពាក់ម្នាក់ប៉ុណ្ណោះ ។ 

បន្ទាប់ពីនោះ ក៏មានអ្នកចាប់អារម្មណ៍លើសម្បូរ ឃើញស្អាត ស រលោង អញ្ចឹង ក៏មានបងប្អូនចាប់អារម្មណ៍ហើយ ហើយក៏មានបងប្អូនជាច្រើន ចេះតែតាមសួររឿងស្បែករបស់អ្នកនាង ថាលាបអ្វីបានស្អាត បានស រលោង ។ ជាមួយគ្នានោះអ្នកនាង ក៏បានធ្វើការលក់ ជូនអ្នកស្គាល់គ្នាជាបណ្តើរៗ តែដល់ពេលមានអ្នកសួរអញ្ចឹង អ្នកនាងក៏បានចាប់យកអាជីពនេះបន្តិចៗ រហូតដល់មានថ្ងៃនេះទៅ។

ងាកមកមើលពីទំនាក់ទំនងស្នេហារបស់អ្នកនាង និង ប្រូ សូនី វិញ ដល់ចំណុចនេះ អ្នកនាង​ក៏បានបញ្ជាក់ថា លោក ដែន សូនី ចាប់អារម្មណ៍នាង លួចស្រលាញ់នាង តាំងពីLive នៅក្នុងBigo មកម្ល៉េះ តាំងពីអ្នកនាង មិនទាន់រៀបការ ហើយពេលស្គាល់គ្នាសួរទៅលោក ថា ស្រលាញ់អ្នកនាង ដោយសារឃើញពូកែរកស៊ី។

love riya បានបន្តទៀតថា ក្នុងពេលដែលអ្នកនាង Live នៅក្នុង bigo ម្តងៗ មានចំនួនអ្នកចូលទស្សនារហូតដល់ទៅ ៣-៤ពាន់អ្នកឯណោះ ។ អ្នកនាងក៏មិនដឹងដែរ ហ្វេនខ្លួនមកពីខាងណាខ្លះនោះទេ ព្រោះអ្នកនាង គិតតែពីចាប់អារម្មណ៍រឿងរកស៊ីតែប៉ុណ្ណោះ។

ទន្ទឹមនឹងនេះ​កញ្ញា កុសុម៉ា ក៏បានសួរទៅកាន់ អ្នកនាង love riya​ ថា នៅពេលដែលកំពុងតែលក់ដាច់ បានលុយច្រើនអញ្ចឹង តើមានធ្លាប់ធុញទ្រាន់ នៅក្នុងការចាយលុយនោះដែរឬទេ? ភ្លាមនោះអ្នកនាង love riya បានច្រើន ឥតលាក់លៀមថា "អ្នកនាង ធ្លាប់តើ និយាយមែនតើ នៅពេលដែលយើងលក់បានចឹងទៅ ដូចជាយើងនៅម្នាក់ឯង ចឹងយើងទៅញុាំអីក៏ម្នាក់ឯង ទៅណាក៏ជាមួយតៃកុងឡាន ហើយយើងគិតថា​ បើបានគ្នាម្នាក់មកញុាំអីជុំគ្នាចឹងទៅណា ដូចថាទៅណាក៏ម្នាក់ឯងៗឯកាណាស់ គិតទៅមនុស្សយើងមានអ្វីគ្រប់បែបយ៉ាង មុខរបរក៏យើងមាន ឡានក៏យើងមាន ផ្ទះក៏យើងមាន យើងមានសឹងតែគ្រប់អស់ហើយចឹងយើងលក់បានមក គឺអត់ដឹងថាត្រូវទៅធ្វើអ្វី មានអារម្មណ៍ទៅណាទេ នៅតែផ្ទះ ភាគច្រើនឲ្យតៃកុងឡានដឹកញុាំអីមួយជុំហើយចូលផ្ទះវិញ ជីវិតអត់មានន័យទេ ហើយកុំគិតថា មានលុយហើយជីវិតយើងមានន័យ អត់មានន័យទេ បើសិនជាអត់មានមនុស្សប្រុសម្នាក់ ដែលយល់ចិត្តយើង ដៃគូម្នាក់ ពេលយើងចប់ពីការងារគាត់យល់ពីអារម្មណ៍យើង ។ ហើយនៅពេលដែលយើងកំពុងតែលក់ដាច់ខ្លាំងអារម្មណ៍យើងគឺនៅតែជាមួយការលក់ទេ ទោះឈឺយ៉ាងណាក៏ប្រឹងលក់ដែរ រហូតសូម្បីតែពេលគេងលក់នឹង យើងក៏ស្រម៉ៃឃើញការលក់ ឡើង View និយាយអារម្មណ៍របស់យើងគឺតែក្នុងការលក់នឹងតែម្តង។

ជាមួយគ្នានោះផងដែរ អ្នកនាង love riya បានបញ្ជាក់ នៅក្នុងការសំភាសន៍នោះថា ស្នេហារបស់អ្នកនាង និងប្រូសូនី កើតឡើង គឺដោយសារតែការសម្តែងប៉ុណ្ណោះ ហើយក៏ស្រលាញ់គ្នាមែនទែន ដូចដែលបងប្អូនបានឃើញ និងបានបញ្ជាក់នៅក្នុងការ live លក់ផលិតផល ជារឿយៗនោះ។ ប៉ុន្តែមានចំណុចជាច្រើនទៀត បើចង់ជ្រាបឲ្យកាន់តែច្បាស់នោះ សូមទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖