មានអ្វីចង់ជូនពរគាត់ទេ? កញ្ញា លីវ ជីលី ចេញដំណើរទៅប្រកួត Miss Grand International នៅប្រទេសថៃ នារសៀលនេះហើយ
ស៊ីហៀង
-

នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ​ កញ្ញា លីវ ជីលី ដែលជាបវរកញ្ញា Miss Grand Cambodia និងត្រូវត្រៀមខ្លួនជាតំណាង ឲ្យកម្ពុជា ចូលរួមប្រកួតកម្មវិធី Miss Grand International  នៅឯប្រទេសថៃ ។ ថ្ងៃនេះក៏បានមកដល់ ដោយកញ្ញា លីវ ជីលី បានត្រៀមចេញដំណើរ ទៅប្រទេសថៃហើយ ដើម្បីចូលរួមការប្រកួត។

បើយោងតាមផេកផ្លូវការ​ របស់ Miss Grand Cambodia​​ បានបញ្ជាក់ថា Good morning! អ្នកគាំទ្ររបស់កញ្ញ លីវ ជីលី ទាំងអស់គ្នា! នារសៀលថ្ងៃនេះកញ្ញានឹងត្រៀមលក្ខណៈដើម្បីចេញដំណើរទៅកាន់ប្រទេសថៃ ដើម្បីចូលរួមប្រកួតកម្មវិធី Miss Grand International 2020 ខាងមុខនេះ ។ ស្ថិតក្នុងស្ថានភាពបែបនេះគឺតម្រូវឱ្យកញ្ញាធ្វើដំណើរទៅតែម្នាក់ឯងតែប៉ុណ្ណោះ ដើម្បីផ្ដល់កំលាំងចិត្តដល់កញ្ញា តើហ្វេនៗមានពាក្យអ្វីជូនពរដល់កញ្ញាដែរ! ។

ជាមួយគ្នានោះផងដែរ​ ការចេញដំណើរនេះ គឺ មានតែកញ្ញា លីវ ជីលី តែម្នាក់ប៉ុណ្ណោះ ដោយសារតែ កូវីដ១៩ កំពុងតែរីករាលដាល ដូច្នេះ មានតែហ្វេនៗ និងអ្នកគាំទ្រ ទេ ដែលអាចផ្តល់ជាកំលាំងដល់កញ្ញា ជីលី​ បាន ។ គួរបញ្ជាក់ផងដែរថា ការប្រកួត Miss Grand International នេះ នឹងប្រព្រឹត្តិឡើងនៅប្រទេសថៃ នាថ្ងៃទី២៧ ខែមិនា ឆ្នាំ២០២១នេះ។

ទន្ទឹមនឹងនេះ ក៏មានមហាជន ជាច្រើនបានសម្តែងការត្រេកអរ និងសាទរ អមជាមួយសារជូនពរ ឲ្យនាង ធ្វើដំណើរ ដោយសុវត្ថិភាព សុខសប្បាយ នៅក្នុងការប្រកួត Miss Grand International ហើយសង្ឃឹមថា​ Miss Grand របស់យើងអាចនឹងទទួលបានជ័យជំនះ៕