រំភើបជំនួស! តារាសម្តែងជើងចាស់ អ្នកគ្រូ ញឹម សុខា​ ទទួលអំណោយ ពីលោកជំទាវ ភុលចន្ធី ម៉ក់ជីតូ ឧបត្ថម្ភ ចំនួនដល់ទៅ...
ស៊ីហៀង
-

តារាសម្តែងជើងចាស់ អ្នកគ្រូ ញឹម​ សុខា ដែលពុកម៉ែបងប្អូនជាច្រើនបានស្គាល់ អ្នកគ្រូ តាមរយៈការសម្តែងខ្សែភាពយន្តជាច្រើន បន្តបន្ទាន់ ដោយក៏៏ទទួលបានការគាំទ្រយ៉ាងខ្លាំងផងដែរ ។ ក្រោយពីទទួលដំណឹងថា អ្នកគ្រូ ញឹម​ សុខា កំពុងតែជួបនូវការលំបាក ដោយសារតែស្ថានភាពជីវភាព អ្នកគ្រូ ត្រូវទៅធ្វើការ លាងចាន ឲ្យគេប្តូរយកប្រាក់កម្រៃបន្តិចបន្តួច យកមកផ្គត់ផ្គង់ជីវភាពបន្ថែមនោះ ធ្វើឲ្យមហាជនជាច្រើន ពិតជាមាន ក្តីអាណិតអាសូរអ្នកគ្រូ ជាខ្លាំង។

ក្រោយពីមានការបង្ហោះរូបភាពរបស់អ្នកគ្រូ ដែលកំពុងតែអង្គុយលាងចានឲ្យគេ ទាំងទឹកមុខក្រៀមក្រំ ក៏មានមហាជន ជាច្រើន កើតក្តីអាណិតអាសូរ ដល់អ្នកគ្រូ ព្រោះថាគាត់គឺជាតារាសម្តែងជើងចាស់មួយរូប មិនគួរណាធ្លាក់ខ្លួន មកអង្គុយលាងចាន ឲ្យគេដើម្បីប្តូរនិងប្រាក់កម្រៃ បែបនេះទេ។

ជីវិតដ៏កំសត់មួយនេះ ក៏ត្រូវបាន ដឹងលឺដល់ សប្បុរសជន មួយចំនួនតូចក៏បានជួយដល់អ្នកគ្រូ។ តែជីវិតហាក់មិនបានធូរស្បើយទាល់តែសោះ ទើបអ្នកគ្រូ ត្រូវរត់មករកលោក អ៊ឹម ជីវ៉ា​ ឲ្យជួយដោះស្រាយ ក្រែងមានសប្បុរសជនណាចង់ជួយដល់ គាត់បន្ថែមទៀត ព្រោះថារាល់ថ្ងៃនេះ គាត់ពិតជាមានការលំបាកខ្លាំងណាស់។

បន្ទាប់ពីបានមកជួបជាមួយលោក អ៊ឹម ជីវ៉ា ហើយនោះ ក៏មានសប្បុរសជន យើងកើតក្តីអាណិត ភ្លាមនោះ លោកជំទាវ ហ៊ុយ ឈូ ចំនួន 1000$ ( មួយពាន់ដុល្លារ) ទាំងយប់ ដើម្បីដោះស្រាយជីវភាព ប្រចាំថ្ងៃ។ ជាក់ស្តែង នៅយប់មិញនេះ លោក ជំទាវ ភុលចន្ធី ម៉ក់ជីតូ ឧបត្ថម្ភ ចំនួន 1000$ ( មួយពាន់ដុល្លារ)ផងដែរដល់អ្នកគ្រូ។

ជាមួយគ្នានោះផងដែរ លោក អុឹម ជីវ៉ា បានរៀបរាប់ថា "នៅរសៀលថ្ងៃនេះ តារាសម្តែង អ្នកមីង ញឹម សុខា ទទួលអំណោយ ពីលោកជំទាវ ភុលចន្ធី ម៉ក់ជីតូ ឧបត្ថម្ភ ចំនួន 1000$ ( មួយពាន់ដុល្លារ) តាមរយៈខ្ញុំបាទ អុឹម ជីវ៉ា ដើម្បីយកមកជូនគាត់ធ្វើការដោះស្រាយជីវភាព ។

លោកជំទាវ ភុលចន្ធី ម៉ក់ជីតូ ក៏បានផ្តាំផ្ញើតាមរយៈខ្ញុំបាទផងដែរថានេះជាថវិការ សំរាបជូនអ្នកមីង ញឹម សុខា ដើម្បីធ្វើការដោះស្រាយជីវភាពខ្លះ ! កន្លងមកលោកជំទាវក៏តែងតែជួយដល់សិល្បករសិល្បការនីជាច្រើនដែរ តែលោកជំទាវមិនដែលចង់ចេញមុខឬចង់ល្បីអ្វីឡើយ តែដោយសារតែការសុំធ្វើការសំណូមពរបង្ហោះពីខ្ញុំបាទអុឹមជីវ៉ា ទើបលោកជំទាវចេញមុខ តាមសំណូមពរ មួយវិញទៀតលោកជំទាវបានមានប្រសាសន៍ថា ការធ្វើបុណ្យមិនមែនទាល់តែបង្ហោះទើបហៅថាធ្វើបុណ្យនោះទេ បើយើងចង់ជួយគឺជួយភ្លាម ទើបអាចអោយពួកគាត់បានដោះស្រាយជីវភាពបានប្រសើឡើង ។

ដោយក្តីគោរពៈ អុឹម ជីវ៉ា