អ្នកធ្លាប់អួលទឹកបានយល់! បងប្រុសម្នាក់ បានទទួលមរណ ភាព ចោលក្រុមគ្រួសារ ចោលប្រពន្ធ កូន សាច់ញាតិបងប្អូន ព្រោះតែមូលហេតុមួយនេះ
ស៊ីហៀង
-

ពិតជារឿងមួយដ៏គួរឲ្យសោកស្តាយ និងរន្ធ ត់ចិត្តជាខ្លាំង ពេលបានទទួលដំណឹងថា មានសមាជិកនៅក្នុងគ្រួសារណាម្នាក់ បានទទួលមរណ ភាព មិនថាចាស់ ឬ ក្មេង ម្នាក់ៗតែងតែមានការសោកស្តាយ និងក្រៀមក្រំជានិច្ច ។ ជាក់ស្តែងកាលពីថ្ងៃទី២៦ ខែកុម្ភៈ​ ឆ្នាំ ២០២១ ប្អូនប្រុសម្នាក់ បានទទួលមរណ ភាពទៅចោលគ្រួសារ ប្រពន្ធ កូន និងបងប្អូន ទាំងវ័យក្មេង ដោយសារតែផឹកទឹកមួយក្អឹក ។

នៅក្នុងគណនីហ្វេសប៊ុក មួយដែលមានឈ្មោះថា ស៊ុន សុគន្ធី បានបង្ហោះសារទាំងទឹកភ្នែក និងក្តីក្រៀមក្រំ​ ក្នុងនាមជាបងស្រី​របស់បងប្រុស ដែលបានទទួលមរណ ភាព​ ថា "អូនៗនៅក្មេងណាស់អូនល្អណាស់នឹងបងប្អូនហេត្តអីអូនទៅចោលបងលឿនយ៉ាងនេះ។​ ម្ចាស់គណនីហ្វេសប៊ុកបានបន្តទៀតថា "ដោយសាទឹកមួយក្អឹកអួលផ្ដា ច់យកជីវិ ត្តប្អូនប្រុសខ្ញុំទៅចោលប្រពន្ធកូនបងសោកស្ដាយខ្លាំងណាស់អូន"។

ម្ចាស់គណនីហ្វេសប៊ុករូបនេះ នៅតែបន្តរៀបរាប់ទៀតថា "ដឹងហើយថាមានរូបមានទុក្ខដឹងហើយថាកើតមកយកសេចក្ដីស្លាប់មួយម្នាក់មកតាមខ្លួនហើយតែខ្ញុំធ្វើចិត្តវាបានពីរព្រោះប្អូនខ្ញុំវាលឿនពេកហើយដោយមិនបានលាបងមួយម៉ាត់សោះ"។ស  ពប្អូនប្រុស ស៊ុន ចាន់ថុល ដង្ហែឡើងមេននៅថ្ងៃអាទិត្យ វេលាម៉ោង២និង ៣០នាទី រសៀល ស្អែកសូមពូមីងបងៗប្អូនៗមកជួយចូលរួមដង្ហែសពរបស់ប្អូនប្រុសនាងខ្ញុំ ស៊ុន ចាន់ថុល ។សូមអរគុណ"។

ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើនបានសម្តែងការ​សោកស្តាយ និងចូលរួមរំលែកទុក្ខ យ៉ាងក្រៀមក្រំ​ ចំពោះគ្រួសារនៃស ព​ដែលបានបាត់បង់មនុស្សជាទីស្រលាញ់ទៅ ៕