ក្រុមអ្នកតស៊ូមតិបាននិយាយថាកម្លាំងសន្តិសុខបានសម្លា ប់ក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋប្រហារយ៉ាងតិច ២២ នាក់នៅជាយក្រុង Hlaingthaya ដែលជាតំបន់ឧស្សាហកម្មនៃទីក្រុងធំរបស់មីយ៉ាន់ម៉ាកាលពីថ្ងៃអាទិត្យ (១៤ មីនា) បន្ទាប់ពីរោងចក្រដែលផ្តល់ហិរញ្ញប្បទានដោយចិនត្រូវបានដុតបំផ្លា ញ រោងចក្រនៅទីនោះ។
សមាគមជំនួយសម្រាប់អ្នកទោសនយោបាយ (AAPP) បាននិយាយថាអ្នកត វ៉ា ១៦ នាក់ផ្សេងទៀតត្រូវបានសម្លា ប់នៅកន្លែងផ្សេងទៀត ចាប់តាំងពីថ្ងៃមានរដ្ឋប្រហា រយោធា។
ស្ថានទូតចិនបាននិយាយថាបុគ្គលិកចិនជាច្រើននាក់បានរងរ បួ ស និងជាប់នៅក្នុងការវា យប្រ ហារ ដោយការដុ តបំផ្លា ញដោយពួកជនមិនស្គាល់អត្តសញ្ញាណនៅលើរោងចក្រកាត់ដេរសម្លៀកបំពាក់នៅឯតំបន់ Hlaingthaya ហើយខ្លួនបានអំពាវនាវ ឲ្យ ប្រទេសមីយ៉ាន់ម៉ាការពារទ្រព្យសម្បត្តិនិងពលរដ្ឋចិន។ ប្រទេសចិនត្រូវបានគេមើលឃើញថាកំពុងគាំទ្ររបបយោធាដែលបានកាន់អំណាច។
ប្រព័ន្ធផ្សព្វ ផ្សា យក្នុងស្រុកបាននិយាយថានៅពេលផ្សែងហុយចេញពីតំបន់ឧស្សាហកម្មកម្លាំ ងសន្តិ សុខបានបើកការបា ញ់ប្រហារ ទៅលើក្រុមអ្នកតវ៉ានៅជាយក្រុងដែលជាកន្លែងសម្រាប់ជនចំណាកស្រុកមកពីទូទាំងប្រទេស។
អ្នកថតរូបម្នាក់នៅដែលបានផ្ដិតយករូបភាពនៅតំបន់នោះដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា "វាគួរឱ្យរន្ធត់ណាស់។ ហើយមនុស្សត្រូវបានគេបាញ់សម្លា ប់ ដោយការឃើញដោយភ្នែករបស់ខ្ញុំផ្ទាល់ ដែលការចងចាំនៅទិដ្ឋភាពនេះវានឹងដក់ជាប់នៅក្នុងការចងចាំរបស់ខ្ញុំជារៀងរហូតមិនងាយនិងបំភ្លេចនោះឡើយ។
ទូរទស្សន៍ Myawadday ដែលគ្រប់គ្រងដោយកងទ័ពបាននិយាយថាកម្លាំងសន្តិសុខបានធ្វើសកម្មភាពបន្ទាប់ពីរោងចក្រកាត់ដេរចំនួន ៤ និងរោងចក្រផលិតជីមួយត្រូវបានឆាបឆេះហើយកងកម្លាំងប្រហែល ២.០០០ នាក់បានបញ្ជូនមកពន្លត់អគ្គីភ័យនៅតំបន់នោះ។
រដ្ឋដែលគ្រប់គ្រងដោយពួកយោធាមិនទាន់បានធ្វើការអត្ថធិប្បាយនោះឡើយ ចំពោះបញ្ហានោះឡើយ និងបានប្រកាសថាច្បាប់ប្រយុ ទ្ធប្រ ឆាំងបា តុ ក ម្មត្រូវបានគេដាក់នៅក្នុងតំបន់ Hlaingthaya និងសង្កាត់មួយផ្សេងទៀត នៃទីក្រុងយ៉ាំងហ្គោនដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មនិងជាអតីតរដ្ឋធានីរបស់មីយ៉ាន់ម៉ា។
សូមទស្សនាវីដេអូៈ
សម្រួលអត្ថបទដោយ៖ SP
ប្រភព៖ RT