ម្ដងនេះលោកប្រាយុទ្ធ ចុចចំឈ្មោះតែម្ដង! ដោយបង្ហាញឈ្មោះរដ្ឋមន្ដ្រីទាំង១៥ ដែលត្រូវត្រៀមខ្លួនចាក់វ៉ាក់សាំងនៅថ្ងៃស្អែក
-

អ្នកសារព័ត៌មានបានរាយការណ៍ពីវិមានរដ្ឋាភិបាលថា រសៀលនេះ (១៥ មីនា ២០២១) មន្រ្តីរដ្ឋាភិបាល និងបុគ្គលិកនៅវិទ្យាស្ថាន Bamrasnaradura បានរៀបចំកន្លែងនៅជុំវិញអាគារ Santi Maitri ខាងក្រោយ ដើម្បីត្រៀមចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនឧត្តមសេនីយ៍ប្រាយុទ្ធចាន់អូចានាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិ រួមទាំងរដ្ឋមន្ត្រី១៥នាក់ទៀត និងរដ្ឋមន្ដ្រីនានាដែលមានបំណងចាក់វ៉ាក់សាំងនៅថ្ងៃទី ១៦ ខែមីនាឆ្នាំ ២០២១ វេលាម៉ោង ៨:៣០ ព្រឹកមុនកិច្ចប្រជុំគណៈរដ្ឋមន្រ្តីដោយពន្យារពេលប្រជុំរហូតដល់ម៉ោង ០៩.០០ ដល់ ០៩.៣០ព្រឹក។

ហើយខាងក្រោមនេះគឺជាឈ្មោះរដ្ឋមន្ដ្រីដែលត្រូវចាក់វ៉ាក់សាំងនៅថ្ងៃស្អែកជាមួយនឹងលោកប្រាយុទ្ធចាន់អូចា

១.​ លោក ជូរីន ឡាសាណាវិសិត  ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម

២. លោក អានុឆា ណាកាសៃ រដ្ឋមន្រ្តីទីស្តីការនាយករដ្ឋមន្រ្តី

៣. នាយឧត្តមសេនីយ៍ អនុពង់ ផាវឈីនដា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ

៤. លោក អាខំ ទឹមភីថាយា  រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ

៥. លោក ពូផាតរ៉ាឆាតឆាតផារ៉ាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍និងកីឡា

៦. លោក សាគាម ឈីដឈប រដ្ឋមន្រ្តីដឹកជញ្ជូន

៧. លោក វ៉ារ៉ាវុធ ស៉ីលផា អាឆា  រដ្ឋមន្រ្តីក្រសួងធនធាននិងបរិស្ថាន

៨. លោក សូឆាត ចមគ្លីន រដ្ឋមន្រ្តីក្រសួងការងារ

៩ ឧត្តមសេនីយ៍ ឆៃឆាងចាងម៉ុនកូល អនុរដ្ឋមន្រ្តីក្រសួងការពារជាតិ

១០. លោកសាន់ទី ព្រហ្មផាត អនុរដ្ឋមន្រ្តីហិរញ្ញវត្ថុ

១១. លោក វៀរ៉ាសាក់ វ៉ាងសូផាគិតកុសល អនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម

១២. លោក សុងសាក់ថុងគ្រី អនុរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ

១៣. លោក នីពុនបូនីម៉ាន ជាអនុរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ

១៤. លោកស្រី ម៉ាណាណាថាសិត អនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងសហករណ៍

១៥. លោក អាធីរ៉ាត់ រតនា សេដ្ឋវិទូអនុរដ្ឋមន្រ្តីដឹកជញ្ជូន

សម្រួលអត្ថបទដោយ៖ SP

ប្រភព៖ Thairath