អូស្ត្រាលី៖ នៅតាមបណ្តោយឆ្នេរខាងកើតនៃប្រទេសអូស្ត្រាលីគឺជាកន្លែងដែលសម្បូរសត្វក្រពើបំផុតនៅក្នុងប្រទេសមួយនេះ ។ក្នុងនោះផងដែរអ្នកនេសាទទេសចរណ៍ម្នាក់គឺលោក ម៉ាកហ្សីមលីកគី បានធ្វើដំំណើរតាម អូប័រនេសាទតាមឧទ្យាន Saint Lucia ដែលជាប់ឆ្នេរនៅភាគខាងកើតប្រទេសនេះ ក្នុងគោលបំណងកម្សាន្ដនឹងស្ទួចត្រីលេងផងដែរ។
ជាក់ស្ដែងស្រាប់តែមានកូនត្រីឆ្លាមព៌ណស មួយក្បាលបានមកស៊ីសន្ទូចរបស់គាត់ ដោយគាត់ហៀបនឹងទាញវាត្រលប់មកលើអូប័រគាត់វិញហើយ ស្រាប់តែលេចចេញនូវក្រពើមួយក្បាលមកដណ្ដើមកូនត្រីឆ្លាមស ពីគាត់។
ដោយទាញប្រទង់គ្នាជាមួយក្រពើបានមួយសន្ទុះ គាត់ក៏បានបណ្ដាច់ខ្សែសន្ទួចនោះ ដែលជាហេតុធ្វើឲ្យក្រពើមួយក្បាលនោះមានឱកាសខាំពាំយកកូនត្រីឆ្លាមនោះពីគាត់ទៅ។
យោងទៅតាមលោក ម៉ាកហ្សីមលីកគីនិងសហការីរបស់លោកYvonne បានត្រលប់មកដល់ច្រាំងវិញ គឺបានប្រទះឃើញក្រពើនោះ បានពាំនាំកូនត្រីឆ្លាមមកស៊ីនៅក្បែរច្រាំងនៃឆ្នេរសមុទ្រនោះទៅវិញ ។
សូមទស្សនាវិដេអូ៖
សម្រួលអត្ថបទដោយ៖ SP
ប្រភព៖ Thesun