ថ្ងៃនេះ ខេត្តកណ្តាលរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៧៣ នាក់ ដែលជាចំនួនច្រើនជាងរាល់ដង
ស៊ីហៀង
-

ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២១ នេះបានជូនដំណឹងឲ្យប្រជាពលរដ្ឋទាំងអស់បានជ្រាបថា ថ្ងៃនេះប្រទេសកម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ២៩ ចំនួន ៩៦ នាក់បន្ថែមទៀត និងមានអ្នកព្យាបាលជាសះស្បើយចំនួន ១៨ នាក់ ។ 

យ៉ាងណាមិញអ្នកជំងឺដែលរកឃើញវិជ្ជមានក្នុងថ្ងៃនេះ នៅភ្នំពេញ មានចំនួន( ២០ នាក់ )ខេត្តកណ្តាល មានចំនួន( ៧៣ )នាក់ ត្បូងឃ្មុំ មានចំនួន( ១ នាក់) និងខេត្ត ស្វាយរៀងចំនួន​( ១ នាក់) ។ 

សូមបញ្ជាក់ផងដែរថាពេលនេះប្រទេសកម្ពុជាមានអ្នកជំងឺចំនួន ៨ នាក់ហើយបានដែលបានបាត់បង់ជីវិតដោយសារតែមេរោគកូវីដ១៩ ដូច្នេះចំងឺនេះមិនអាចឲ្យបងប្អូនមើលស្រាលបានទេ វាអាចបំផ្លាញសួតរបស់យើងបានយ៉ាងលឿនបំផុត ដូច្នេះបងប្អូនទាំងអស់គ្នាមេត្តាប្រុងប្រយ័ត្នកុំឲ្យឆ្លងជំងឺកូវីដ១៩ នេះឲ្យសោះ ៕