អតីតនាយករដ្ឋមន្ដ្រីថៃ អ្នកស្រីយីងឡាក់ស៊ីណាវ៉ាត្រា បានចាក់វ៉ាក់សាំងចំនួនពីរដូសរួចរាល់ហើយ ដោយបាននិយាយរៀបរាប់ពីវ៉ាក់សាំងដែលអ្នកស្រីបានចាក់ និងអាការះនៃការចាក់ថា
-

នៅថ្ងៃទី ២៨ ខែមីនាឆ្នាំ ២០២១ វេលាម៉ោងប្រមាណ ៩ ព្រឹក (ម៉ោងនៅប្រទេសថៃ) លោកស្រីយីងឡាក់ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្រ្តីថៃ បានបង្ហោះរូបភាពនិងសារនៅលើបណ្តាញសង្គមថាបន្ទាប់ពីត្រឡប់មកពីដំណើរកម្សាន្តរបស់គាត់ទៅកាន់ប្រទេសស្វីសនិងស៊ុយអែត ដោយដំណើរនេះគឺជាដំណើរកំសាន្តបន្ទាប់ពីទទួលបានវ៉ាក់សាំងការពារជំងឺកូវី១៩ ចំនួនពីរដូស នៃវ៉ាក់សាំង Moderna  ក្រោយចាក់អ្នកស្រីបាននិយាយថា អ្នកស្រីពុំមានប្រតិកម្មអាលែហ្ស៊ី  ឬមានផលប៉ះពាល់ណាមួយឡើយ ដោយនៅតែបន្តរស់នៅក្នុងជីវិតធម្មតា។  

នៅក្រៅប្រទេសលទ្ធផលដូចគ្នានៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅតែត្រូវបានគេធ្វើតេស្ត៍ប៉ុន្តែពួកគេកាន់តែមានទំនុកចិត្តព្រោះពួកគេបានចាក់វ៉ាក់សាំង ដែលអាចការពារបានដល់កម្រិតជាក់លាក់មួយ។

លោកស្រីយីងឡាក់បានបន្តទៀតថា“ ប្រជាជននៅប្រទេសស្វីស ពួកគេភាគច្រើនបានចាក់វ៉ាក់សាំងហើយ” ។ មានវ៉ាក់សាំងដែលអាចរកបានពីក្រុមហ៊ុនផលិតផ្សេងៗគ្នា។ ប៉ុន្តែមនុស្សភាគច្រើនប្រជាជនទាំងនោះចូលចិត្ដចាក់វ៉ាក់សាំង របស់ក្រុមហ៊ុន Moderna  ព្រោះវាជាវ៉ាក់សាំងរបស់ប្រទេសស្វ៊ីស ។

លើសពីនេះទៀតមិនមានព័ត៌មានច្រើនអំពីអាឡែហ្ស៊ីចំពោះការចាក់នូវវ៉ាក់សាំង ឬក៏ផលប៉ះពាល់នោះទេ។ ម្យ៉ាងវិញទៀតខណះប្រជាជននៅប្រទេសផ្សេងធ្វើដំណើរមកកាន់ប្រទេសស្វីស គឺគេមិនមានភាពព្រួយបារម្ភនោះឡើយ ចំពោះការបិទប្រទេសចាប់តាំងពីការផ្ទុះមកម្ល៉េះ ដោយសេដ្ឋកិច្ចរបស់ប្រទេសស្វីសនៅតែដើរទៅមុខជានិច្ចដោយរដ្ឋាភិបាលអនុញ្ញាតឱ្យប្រជាជនរស់នៅធម្មតា។ ដោយប្រជាជនត្រូវប្រកាន់នូវវិធានការណ៍របស់សុខាភិបាល ដូចជាត្រូវរក្សាគម្លាតចម្ងាយសង្គម  ការលាងសំអាត និងលាងដៃញឹកញាប់ជាមួយសាប៊ូ ឬអាល់កុល។ 

អ្នកស្រីបានបន្ដថា ប្រទេសស៊ុយអែតបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩​ រួចហើយសម្រាប់បុគ្គលិកជួរមុខដូចជាវេជ្ជបណ្ឌិតគិលានុបដ្ឋាយិកានិងមនុស្សដែលត្រូវបានប៉ះពាល់នឹងមនុស្សមួយចំនួនធំ។ បច្ចុប្បន្នចូលដល់ដំណាក់កាលនៃការពន្លឿនការចាក់វ៉ាក់សាំងសម្រាប់មនុស្សវ័យចំណាស់ជាង ៦៥ ឆ្នាំហើយបានសន្និដ្ឋានថា ឆ្លៀតឱកាសក្នុងការធ្វើដំណើរទៅប្រទេសស្វីសនិងស៊ុយអែតលើកនេះ អ្នកស្រីសូមពាំនាំយកព័ត៌មានពីប្រទេសផ្សេងៗគ្នានេះជម្រាបទៅកាន់ជនរួមជាតិរបស់ខ្លួនផងដែរ។ 

សម្រួលអត្ថបទដោយ៖ SP

ប្រភព៖ Thairath