អបអរផង! ថ្ងៃនេះ សួស វីហ្សា បានជាសះស្បើយពីជំងឺកូវីដ-១៩ ហើយ
ស៊ីហៀង
-

ក្រោយសម្រាកព្យាបាលអស់ជាច្រើនថ្ងៃមក អ្នកនាង សួស វីហ្សា បានបង្ហាញក្តីរំភើប បន្ទាប់ពីបានជាសះស្បើយហើយ ពីជំងឺកូវីដ ១៩ ។ អ្នកនាង បានបង្ហោះសារថា "សូមគោរពលោកតាលោកយាយអុំពូមីង ខ្ញុំមានដំណឹងល្អ ថ្ងៃនេះខ្ញុំបានជាសះស្បេីយពីជំងឺCOVID-19 ហេីយ 

ក្រុមគ្រូពេទ្យបានអនុញ្ញាតិអោយខ្ញុំចាកចេញពីកន្លែងព្យាបាលនៅសណ្ធាគារGreat Dukeត្រឡប់ទៅផ្ទះវិញហេីយប៉ុន្តែសំរាប់ការវិលត្រឡប់ទៅផ្ទះវិញនេះ ក៏ខ្ញុំត្រូវតែបន្តធ្វេីចត្តាឡីសក្ត័ នៅបន្ទប់ដាច់ដោយឡែកតែម្នាក់ឯងចំនួន14ថ្ងៃបន្ថែមទៀតរហូតដល់ថ្ងៃទី20ខែមេសា ខ្ញុំត្រូវទៅមន្ទីពេទ្យដេីម្បីយកសំណាកជាលេីកចុងក្រោយដេីម្បីអោយកាន់តែច្បាស់ថាខ្ញុំពិតជាបានជាសះស្បេីយពីជំងឺCOVID-19 100%ពិតប្រាកដមែន

រយៈពេល17ថ្ងៃគត់ដែលខ្ញុំបានមកសំរាកព្យាបាលជំងឺCOVID-19នាងខ្ញុំសូមគោរពថ្លែងអំណរគុណអស់ពីចិត្តដល់លោកគ្រូ អ្នកគ្រូពេទ្យទាំងអស់គ្រប់ស្ថាបណ័គ្រប់ផ្នែកដែលលោកបានយកចិត្តទុកដាក់មេីលថែគ្រប់អ្នកជំងឺទាំងអស់ នឹងបានបំពេញបេសកកម្មដ៏សស្រាក់សស្រាំនៅទីនេះចេញពីបេះដូង

សូមលោកគ្រូអ្នកគ្រូពេទ្យទាំងអស់មានសុខភាពមាំមួន កម្លាំងខ្លាំងក្លា នឹងបន្តជួយស្រោចស្រង់ផ្តល់ក្តីសង្ឃឹមដល់អ្នកជំងឺបន្តទៀតដេីម្បីអោយពួកអាចគាត់រស់រានមានជីវិតបានទៅជួបក្រុមគ្រួសាររបស់ពួកគាត់វិញ គុណូប្បការៈរបស់លោកគ្រូអ្នកគ្រូពេទ្យយេីងខ្ញុំនឹងចងចាំដឹងគុណអស់មួយជីវិត

ចំណែកឯលទ្ធផលយកសំណាកលេីកទី2របស់អ្នកផ្ទះខ្ញុំ កូនខ្ញុំ គឺអវិជ្ជមានទាំងអស់ ហេីយការយកសំណាកជាលេីកទី4របស់ប្តីខ្ញុំក៏អវិជ្ជមានដែរ ហេីយពេលនេះខ្ញុំក៏អវិជ្ជមាន2ដងដែរ ចឹងខ្ញុំអាចទៅផ្ទះបានហេីយ

-នាងខ្ញុំសូមថ្លែងអំណរគុណដល់ លោកអុំ អុឹង ឆៃងួន អគ្គនាយកក្រុមហ៊ុនទូរទស្សន៍ហង្សមាស ដែលតែងតែសួរសុខទុក្ខក្មួយនឹងបារម្ភជានិច្ចពីសុខភាពក្មួយតែងតែប្រាប់ក្មួយអោយរឹងមាំតស៊ូយកឈ្នះជំងឺនេះនឹងឆាប់បានជាសះស្បេីយបានមកបំពេញការងារនឹងបានជួបក្រុមគ្រួសារវិញ

-អរគុណដល់មេដ៏គួរអោយគោរពស្រលាញ់របស់ខ្ញុំ ចែ អុឹង គីមលាង កូនស្រីរបស់អគ្គនាយកក្រុមហ៊ុនហង្សមាស ដែលតាំងតែពីដេីមមកគាត់តែងតែបារម្ភយកចិត្តទុកដាក់ជាមួយខ្ញុំពេលខ្ញុំឈឺគាត់តែងតែរៀបចំរបស់របរប្រេីប្រាស់ របស់ហូបចុកជាច្រេីនមុខសុទ្ធតែរបស់ប៉ូវកំលាំង អាហារឆ្ងាញ់ៗមកអោយខ្ញុំហូបមិនដែលដាច់ទេ គាត់តែងលេីកទឹកចិត្តមិនថាយប់អាធ្រាតុស្មេីរណាទេ អោយតែខ្ញុំមិនសប្បាយចិត្តគាត់តែងតែនៅឆ្លេីយឆ្លងលេីកទឹកចិត្តខ្ញុំរាល់ថ្ងៃ ខ្ញុំពិតស្រលាញ់គោរពគាត់ណាស់

-អរគុណបងប្រុស ណុប បាយ៉ារិទ្ធ. បងស្រី សុគន្ធ និសា.បងស្រី កែវចាន់ និមល.ហ៊ា តូ.បង ប៉.បង សាន សុវណ្ណឌីន. បងប្រុស លីសុីនហួន បង រត្ន័ ប្អូនស្រី វីឌីណែត បងប្រុស ធែលថៃ អរគុណខ្លាំងដល់បងប្អូនដែលបានកំដរលេីកទឹកចិត្តលួងលោមខ្ញុំកំឡុងពេលព្យាបាលជំងឺទាំងអស់គ្នា ទោះជាបងប្អូនក៏កំពុងតែឈឺដូចគ្នាក៏ដោយ ក៏បងប្អូនមិនដែលទុកខ្ញុំចោលទេ មិនថាយប់ថ្ងៃយេីងតែងតែឆាតក្នុងគ្រុបជាមួយគ្នា នឹងលេីកទឹកចិត្តគ្នាទៅវិញទៅមករហូតបានជាសះស្បេីយទាំងអស់គ្នា

-អរគុណបងស្រី ពេជ្រសោភា នឹងម៉ាក់អុំដែលបងតែកំដរប្អូនស្រីនឹងលេីកទឹកចិត្តអោយប្អូនរឹងមាំ នឹងធ្វេីអោយសេីចបំបាត់ទុក្ខ

-អរគុណបងប្រុស ប៉ែន ចំរ៉ុង ដែលបានផ្ញេីររបស់ឆ្ងាញ់ៗអោយប្អូនបានហូប

-អរគុណបងប្រុស គួច ខេវិន ដែលបានផ្ញេីររបស់ឆ្ងាញ់ៗមកអោយប្អូនបានហូប

-អរគុណបង នីកូ ដែលបានលេីកទឹកចិត្តប្អូនមិនអោយពិបាកចិត្ត

-អរគុណដល់អ្នកមីងរី នៅស្ថានីយ៍ទូរទស្សន៍ហង្សមាស ដែលតែងតែឆាតមកសួរសុខទុក្ខក្មួយស្រីម្នាក់នេះ

-អរគុណដល់បង ចន ចន្ទ័លក្ខិណា នឹងបងប្រុសហេងឡុង ប្រធានសមាគមសិល្បះករខ្មែរ ដែលបានខមមិនលេីកទឹកចិត្តប្អូន

-អរគុណបងប្អូនសិល្បះករដែលជាតារាក្នុងមហាគ្រួសារហង្សមាសនឹងបងៗបុគ្គលិកគ្រប់ផ្នែកទាំងអស់នៅក្នុងគ្រួសារហង្សមាសដែលបានលេីកទឹកចិត្តយ៉ាងកក់ក្តៅ នឹងអរគុណដល់បងប្អូនសិល្បះករទាំងអស់ក្នុងប្រទេសដែលបានលេីកទឹកចិត្តខ្ញុំនឹងបានជូនពរខ្ញុំអោយឆាប់ជាសះស្បេីយ

-ជាចុងក្រោយកូនសូមក្រាបសំពះគោរពថ្លែងអំណរគុណដល់ប្រមុខថ្នាក់ដឹកនាំ សម្តេចពុក សម្តេចម៉ែ ដែលលោកកំពុងតែហត់នឿយក្នុងការដឹកនាំប្រទេស ក្នុងគ្រាដ៏លំបាកមួយនេះ នឹងបានរៀបចំយុទ្ធសាស្រជាច្រេីនដេីម្បីរៀបចំអោយប្រទេសយេីងឆាប់បានវិលមករកសភាពដេីមដ៏ស្រស់បំព្រងត្រឡប់មកវិញក្នុងពេលឆាប់ៗ កូនសូមគោរពជូនពរសម្តេចពុក សម្តេចម៉ែ សូមលោកទទួលបាននូវសុខភាពល្អបរិបូរណ៏ នឹងគង់នៅជាម្លប់កូនចៅរហូតតរៀងទៅ

-នាងខ្ញុំសូមគោរពដឹងគុណ ឯកឧត្តម ហ៊ុន ម៉ាណែត នឹងលោកជំទាវ ពេជ ចន្ទមុន្នី ដែលលោកទាំងពីរបានយកចិត្តទុកដាក់លះបង់ពេលវេលផ្ទាល់ខ្លួនជាច្រេីនដេីម្បីមកមេីលថែរក្សាសុខសុវត្តភាពរបស់ប្រជាជននឹងអ្នកជំងឺCOVID19 សូមលោកទាំងពីរទទួលបាននូវសេចក្តីសុខចំរេីន នឹងមានសុភមង្គលក្នុងក្រុមគ្រួសារ សូមអោយជួបប្រទះតែសេចក្តីសុខសប្បាយតរៀងទៅ

-អរគុណដល់ក្រុមគ្រូពេទ្យស្មគ្រ័ចិត្តយុវជនសម្តេចតេជោ(TYDA)ដែលបានដាក់ចិត្តដាក់កាយលះបង់ពេលវេលាមកចូលរួមព្យាបាលអ្នកជំងឺដោយការយកចិត្តទុកដាក់បំផុត សូមជូនពរលោកគ្រូអ្នកគ្រូពេទ្យមានសុខភាពល្អ រឹងមាំខ្លាំងក្លា នឹងនៅតែបន្តការស្រោចស្រង់ជីវិតប្រជាពលរដ្ដយេីងបន្តទៀត

សូមគោរពអរគុណដល់ប៉ាម៉ាក់ បងប្អូនក្រុមគ្រួសារខ្ញុំទាំងអស់ នឹងអរគុណលោកតាលោកយាយមិត្តភក្តិបងប្អូនជិតឆ្ងាយទាំងអស់ដែលបានបារម្ភនឹងជូនពរខ្ញុំអោយឆាប់ជាសះស្បេីយ នាងខ្ញុំសូមជូនពរអោយបងប្អូនអុំពូមីង ជួបតែសេសចក្តីសុខ មានសុខភាពល្អ មានសុភមង្គលក្នុងក្រុមគ្រួសារនឹងជៀសឆ្ងាយពីជំងឺចង្រៃទាំងឡាយទាំងពួង ជាពិសេសគឺជំងឺ COVID-19 កុំភ្លេច 3កុំ 3ការពារ។ ដោយក្តីគោរពពីនាងខ្ញុំ សួស វីសា Sous visa