ណុប​ បាយ៉ារិទ្ធ សូមចិត្តបងប្អូនដែលធ្វើតេស្តដឹងថាវិជ្ជមានកូវីដ-១៩ហើយ សូមកុំគេចវេស កុំបំលាស់ទីអោយសោះ អាណិតដល់...
ស៊ីហៀង
-

ខណៈពេលនេះ តារាចម្រៀងដ៏ល្បីឈ្មោះ លោក ណុប បាយ៉ារិទ្ធ កំពុងតែបន្តធ្វើចត្តាឡីស័ក នៅផ្ទះជាបន្តទៀតតាមការណែនាំរបស់ក្រសួងសុខាភិបាល បើទោះបីជា លោកបានជាសះស្បើយហើយក្តី ។ នៅថ្ងៃនេះតារាចម្រៀងរូបនេះ ក៏បានបង្ហោះសារ យ៉ាងវែងអន្លាយ សូមអំពាវនាវដល់ បងប្អូនដែលមានជំងឺកូវីដ -១៩ ទាំងអស់គ្នា ទៅសម្រាកព្យាបាល​ជំងឺ​ កុំរត់គេចវេស កុំបំលាស់ទីអោយសោះ។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់លោក បានសរសេររៀបរាប់ថា "បើអ្នកធ្វើតេសដឹងថាវិជ្ជមានកូវីដ-១៩ហើយសូមកុំគេចវេស កុំបំលាស់ទីអោយសោះ សូមចូលខ្លួនទៅព្យាបាលទើបបងប្អូនមានសង្ឃឹមថាជា មានសង្ឃឹមរស់អាចវិលត្រលប់មកជួបជុំគ្រួសារវិញបាន ។ ប្រសិនបើបងប្អូនគេចខ្លួន តើបងប្អូនអាចព្យាបាលខ្លួនឯងជាទេ? មិនអាចជាទេ? ហើយរឹងតែប្រឈមមុខនិងគ្រោះថ្នាក់ សូមកុំវិភាគរវាងអ្នកជម្ងឺនៅស្រុកគេនិងនៅស្រុកយើង ព្រោះសុខភាពមនុស្សខុសៗគ្នា គេសុខភាពល្អគេងាយនិងជា ។

នៅពេទ្យមានថ្ នាំសម្រាប់ផ្តោតទៅលើការព្យាបាលជម្ងឺ។ នេះអោយជា ខុសពីការគិតរបស់បងប្អូនថាលេបថ្ នាំនេះ លេបថ្​នាំនោះនិងជា សូមកុំគិតងាយអោយសោះបងប្អូន ឈឺហើយចល័តទីបងប្អូនអាចនិងចម្លងទៅអ្នកដ៏ទៃ

ដោយមិនដឹងខ្លួន ពិសេសគ្រសារបងប្អូនតែម្តង ហើយហានិភ័យខ្ពស់ណាស់ចំពោះ អ៊ុំ ពូ មីងចាស់ៗដែលមានជម្ងឺប្រចាំកាយស្រាប់ ។ សូមស្ម័គ្រចិត្តចូលខ្លួនទៅព្យាបាលអោយទាន់ពេលវេលាមុនពេលមេរោគចូលទៅដល់សួត ពេលនោះបានត្រឹមតែស្តាយក្រោយទេបងប្អូន ព្រោះទោះជាទេវតាក៏មិនអាចប្រោសជីវិតបានដែរ ដាច់ខាតបើឈឺ ឬ ឆ្លងជម្ងឺកូវីដត្រូវប្រគល់ខ្លួនជូនពេទ្យដើម្បីព្យាបាល

-កុំគេចខ្លួន

-កុំចល័តទី

-កុំប្រាស្រ័យទាក់ទងជាមួយគ្រួសារឬអ្នកដ៏ទៃ ទាំងការរស់នៅ និង ហូបចុក

-រក្សាគំលាតអោយបានឆ្ងាយៗពីសមាជិកគ្រួសារ

បើមានបន្ទប់គួរឃុំខ្លួនក្នុងបន្ទប់ កុំចេញក្រៅអោយសោះ រហូតដល់ឡានគ្រូពេទ្យមកទទួលយកទៅព្យាបាល ។ បើអាណិតគ្រូពេទ្យ អាណិតគ្រួសារ ការពារខ្លួនកុំអោយក្លាយជាអ្នកជម្ងឺកូវីដ-១៩ គោរពខ្ជាប់ខ្ជួនគោលការ ៣កុំ ៣កាពារ។