តារាសម្តែង អ្នកនាង ស្វែង សុជាតា ប្រកាសលក់ផ្ទះ ជាបន្ទាន់ ក្នុងតំលៃ...
ស៊ីហៀង
-

តារាសម្តែងដ៏ល្បីឈ្មោះ អ្នកនាង ស្វែង សុជាតា ដែលជាតារាសម្តែងមួយរូប មា​នទេពកោសល្យខ្លាំង និងបានសាងកេរ្តិ៍ឈ្មោះល្បីរន្ទឺ ហើយមានមហាជនជាច្រើនបានស្គាល់អ្នកនាង តាមរយៈការសម្តែងខ្សែភាពយន្ត ។ ព្រោះតែទេពកោសល្យ នៃការសម្តែងដ៏ល្អ និងអស្ចារ្យនេះហើយ ទើបធ្វើឲ្យអ្នកនាងមានការគាំទ្រច្រើនបែបនេះ។

ជាក់ស្តែងកាលពីថ្ងៃម្សិលមិញនេះ តារាសម្តែងដ៏មានប្រជាប្រិយរូបនេះ បានធ្វើការប្រកាសលក់ផ្ទះ១ល្វែង ជាបន្ទាន់ ក្នុងតម្លៃសមរម្យ ។ ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់អ្នកនាង ស្វែង សុជាតា បានបង្ហោះសារឲ្យដឹងថា "នាងខ្ញុំត្រូវការលក់ផ្ទះជាបន្ទាន់ក្នុងតំលៃថោកបំផុតក្នុងករណីកូវីតនេះ តំលៃ៦០០០០$ 

ទីតាំងបុរីលឹមឈាងហាក់អូដឹម ផ្លូវចូលក្បែររបងរោងចក្រសាន់នីទំនាក់ទំនងលេខទូរសព្ទ័នាងខ្ញុំផ្ឋ្ទាល់ ០៨៨៨១១១១៣៦ បញ្ជាក់ ប្លង់រឹងបង់បុរីដាច់ហើយ"។