ទីបំផុតថ្ងៃនេះខ្សែដែលបានហ៊ុមពទ្ធ័ផ្ទះរបស់សួស វីហ្សា អស់រយៈពេល១៧ថ្ងៃក៏ត្រូវបានដោះចេញ ហើយនាង ក៏បានជាសះស្បើយពីជំងឺកូវីដ-១៩ បានត្រឡប់មកផ្ទះ ជួបជុំគ្រួសារវិញ
ស៊ីហៀង
-

ភ្នំពេញ៖ កាលពីថ្ងៃម្សិលមិញនេះ តារាចម្រៀងដ៏ល្បីឈ្មោះប្រចាំផលិតកម្មរស្មីហង្ស​មាស អ្នកនាង សួស វីហ្សា បានជាសះស្បើយពីជំងឺកូវីដ ១៩ហើយ ក្រោយសម្រាកព្យាបាល អស់រយៈជាច្រើនថ្ងៃមក។ បន្ទាប់ពីក្រុមគ្រូពេទ្យអនុញ្ញាត ឲ្យចេញពីកន្លែងព្យាបាល ត្រឡប់ទៅផ្ទះហើយនោះ អ្នកនាង ត្រូវបន្តធ្វើចត្តាឡីស័កនៅផ្ទះចំនួន ១៤ថ្ងៃបន្តទៀត ។

ដោយឡែកកាលពីថ្ងៃម្សិលមិញនេះ ឯកឧត្តម ជា ពិសី អភិបាលខណ្ឌ័ឫស្សីកែវ នឹងលោកស្រី សួស សូលីដា អភិបាលខណ្ឌរង និងមន្រ្តីពាក់ពន្ធ័ បានចុះទៅដកខ្សែ ដែលបានហ៊ុមពទ្ធ័ផ្ទះរបស់ខ្ញុំអស់រយៈពេល១៧ថ្ងៃក៏ត្រូវបានដោះចេញ ព្រមពេលនាង បានត្រឡប់ទៅផ្ទះវិញផងដែរ។

ជាក់ស្តែងនៅលើបណ្តាញសង្គមហ្វេសប៊ុក របស់សួស វីហ្សា បានរៀបរាប់ថា​"ទីបំផុតថ្ងៃនេះខ្សែដែលបានហ៊ុមពទ្ធ័ផ្ទះរបស់ខ្ញុំអស់រយៈពេល17ថ្ងៃក៏ត្រូវបានដោះចេញ ក្រុមគ្រួសារខ្ញុំក៏មានសេរីភាព ខ្ញុំក៏បានជាសះស្បេីយពីជំងឺCOVID-19 បានត្រឡប់មកផ្ទះវិញដែរ

នាងខ្ញុំសូមគោពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកពូ ឯកឧត្តម ជា ពិសី អភិបាលខណ្ឌ័ឫស្សីកែវ នឹងលោកស្រី សួស សូលីដា អភិបាលខណ្ឌ័រង និងមន្រ្តីពាក់ពន្ធ័ដែលបានចុះមកសួរសុខទុក្ខក្មួយនឹងក្រុមគ្រួសារ  ថ្ងៃនេះខ្ញុំពិតជារីករាយណាស់ ។