ទៀតហើយ! ខំដើរមកអើតមើលប្រពន្ធ​ ព្រោះប្រពន្ធនៅតែម្នាក់ឯង ពេលអើតមើល ស្រាប់តែឃើញប្រពន្ធកំពុងតែ...(មានវិដេអូ)
ស៊ីហៀង
-

ភ្នំពេញ៖ មានករណីដ៏ភ្ញាក់ផ្អើលមួយបានកើតឡើង កាលវេលាម៉ោង ០៩ យប់ ថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២១ បុរសជាប្តី តាមទាន់ប្រពន្ធ របស់ខ្លួន កំពុងតែយកប្រុសក្មេងមកដេកដល់ក្នុងបន្ទប់ជួល​ បង្កឲ្យមានការផ្អើលដល់សមត្ថកិច្ច ចុះមកធ្វើការសួរនាំ ។ ហេតុការណ៍នេះ បានកើតឡើងនៅចំណុច បន្ទប់ផ្ទះលេខ២៨B ជាន់ទី២ ឃុំត្រពាំងក្រសាំងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា បុរសជាប្តីមានឈ្មោះថា ក្រិត ពៅ ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបររោងចក្រ ស្នាក់នៅបន្ទប់ជួលក្បែរកន្លែងកើតហេតុខាងលើ ។ ចំណែកប្រពន្ធ របស់ខ្លួនមានឈ្មោះថា សាក់ ស្រីភ័ស្ផ អាយុ ២៧ឆ្នាំ មុខរបររោងចក្រ ដូចគ្នា បានរៀបរាប់ជាមួយគ្នាកាលពីឆ្នាំ ២០១១ នៅឯស្រុកកំណើតខាងប្តី  ស្រុកព្រះស្តេច ខេត្តព្រៃវែង រហូតដល់សព្វថ្ងៃ គឺមានរយៈពេល ១០ឆ្នាំមកហើយ ព្រមទាំងមានកូនប្រុសស្រីនៅក្នុងបន្ទុកចំនួន ២នាក់ថែមទៀតផង។

បុរសជាប្តីបានប្រាប់ឲ្យដឹងថា ដោយសារតែស្ថានភាពគ្រួសារ មានការលំបាកខ្លាំងពេក ក៏សម្រេចចិត្តដឹកដៃគ្នា មកធ្វើការរោងចក្រនៅភ្នំពេញ ។ ដោយរស់នៅមុនចុះសម្រុង និងតែងតែមានរឿងឈ្លោះប្រកែកគ្នា ញឹកញាប់ ដោយរយៈពេល១ខែចុងក្រោយនេះ ប្រពន្ធបានវេចសំលៀកបំពាក់ រត់ចោលរូបគេជាប្តី មករស់នៅបន្ទប់ជួលផ្សេងមួយទៀត។ 

ក្រោយមករូបគាត់ជាប្តីបានតាមដាន ប្រពន្ធ ដល់បន្ទប់ជួលផ្សេង ដែលជាកន្លែងប្រពន្ធគាត់ស្នាក់នៅ លុះបានមួយរយៈពេលកន្លងមក ស្រាប់តែមានការសង្ស័យ ព្រោះរូបគាត់បានខលទៅប្រពន្ធ ស្រាប់តែប្រពន្ធគាត់ប្រាប់វិញថា ឈប់ខលមករកគាត់ទៀត ធ្វើឲ្យបុរសជាប្តី រឹតតែសង្ស័យ លុះដល់ម៉ោងកើតហេតុ បុរសជាប្តីបានដើរមកអើតមើលក្នុងបន្ទប់ឃើញប្រពន្ធគាត់នៅម្នាក់ឯង ហើយក៏បានដើរចេញមកវិញ ស្រាប់តែលឺសំលេងមនុស្សប្រុស ទើបដឹងថា ប្រពន្ធនាំប្រុសមកដេកក្នុងបន្ទប់ រូបគាត់បានយកដែកមកចងទ្វារជាប់ មិនឲ្យចេញក្រៅ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលតែម្តង។

បើតាមសម្តីរបស់ប្រពន្ធ បានប្រាប់ថា ចាប់ពីរូបគេបានរៀបការជាមួយប្តីមក គ្រួសារខាងប្តីតែងតែ មើលងា យមើលថោក មកលើរូបគេជារឿយៗ តែរូបគេជាប្រពន្ធមិនបានប្រាប់ប្តីនោះទេ ហើយតែងតែឈ្លោះប្រកែកគ្នាជាមួយប្តីជាញឹកញាប់ ក្រោយមករូបគេក៏សុំប្តីលែងលះគ្នា តែប្តីមិនព្រម ហើយក៏បានចាកចេញពីប្តី មកស្នាក់នៅបន្ទប់ជួលលផ្សេងទៀតតែម្នាក់ឯង ដោយមិនបានប្រាប់ប្តីឡើយ ក្រោយពីបានស្នាក់បន្ទប់ជួលម្នាក់ឯង រូបគេក៏មានទំនាក់ទំនងជាមួយបុរសម្នាក់ តាមរយៈលេងតិកតុក ជាមួយគ្នារយៈពេលមួយអាទិត្យ ហើយបានហៅបុរសខាងលើមកដេកដល់ក្នុងបន្ទប់ជួល ទើប្តីតាមទាន់ ឃាត់ខ្លួន ប្រគលជូនសមត្ថកិច្ចតែម្តង។ បច្ចុប្បន្នប្តីប្រពន្ធ និងបុរសដែលជាសាហា យស្មន់ ត្រូវបានកម្លាំងសមត្ថកិច្ច នាំខ្លួនយកទៅប៉ុស្តិ៍នគរបាលត្រពាំងក្រសាំង ដើម្បីធ្វើការសួរនាំនិងបន្តតាមនីតិវិធីច្បាប់៕

មានវិដេអូ៖

ប្រភព៖ freekhmermedia