វ័យកាន់តែជ្រេ ឱក សុគន្ធកញ្ញា សម្រស់កាន់តែលេចធ្លោខ្លាំង ជាមួយរ៉ូបខ្សែរតូច បង្ហាញសាច់សខ្ចីម៉ងខៃ
ស៊ីហៀង
-

ភ្នំពេញ៖​ តារាចម្រៀងចាស់វស្សា និងមានកេរ្តិ៍ឈ្មោះល្បីរន្ទឺ អ្នកនាង ឱក សុគន្ធកញ្ញា បានបង្ហោះរូបភាពប៉ុន្មានសន្លឹក នៅលើបណ្តាញសង្គមហ្វេសប៊ុក កំពុងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំង ពីសំណាក់អ្នកគាំទ្រ ជាពិសេសគឺហ្វេនៗរបស់អ្នកនាងផ្ទាល់តែម្តង ពីការលេងស្ទីលថ្មីក្នុងឈុតពណ៌ខ្មៅមួយឈុតនេះ។

រ៉ូបពណ៌ខ្មៅមួយនេះ បានបង្ហាញសាច់សខ្ចីឡើងម៉ត់ខៃ ពិតជាមានលេចធ្លោ និងគួរឲ្យស្រលាញ់ ពេលអ្នកនាង នៅជិតពន្លឺភ្លើង ចែងចាំងភ្នែក កាន់តែធ្វើឲ្យសម្រស់អ្នកនាង កាន់តែស្រស់ស្អាតទ្វេរដង ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ  ក្នុងរ៉ូបពណ៌ខ្មៅដៃខ្សែរតូច បង្ហាញល្វែងខាងលើ បញ្ចេញសាច់ម៉ត់រលោង គួរឲ្យទាក់ទាញបំផុត។

បន្ទាប់ពីមហាជនបានឃើញ ដូចនេះ ម្នាក់ៗលាន់មាត់សរសើរមិនដាច់ពីមាត់ ពីរូបសម្រស់ របស់អ្នកនាង ឱក សុគន្ធកញ្ញា ក្នុងវ័យ៣៣ឆ្នាំទៅហើយ ដែលរូបសម្រស់ មិនចាញ់តារាវ័យក្មេងជំនាន់ក្រោយប៉ុន្មាននោះទេ ។ អ្នកនាងកាន់តែលេងខ្លួន សម្រស់កាន់តែស្រស់ស្អាតឡើង អមជាមួយស្ទាយ៍នៃការស្លៀកពាក់របស់អ្នក កាន់តែទាក់ទាញ ចិត្តហ្វេនៗ ឲ្យចង់លេងស្ទាយ៍តាមអ្នកនាងគ្រប់ៗគ្នា៕