ក្រសួងសុខាភិបាល ប្រកាសថា រកឃើញអ្នកឆ្លងកូវីដ -១៩ ថ្មី ចំនួន ១៥៧នាក់ បន្ថែមទៀត
ស៊ីហៀង
-

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល  បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីរហូតដល់ ១៥៧នាក់ ដែលភាគច្រើនបំផុតជាអ្នករស់នៅរាជធានីភ្នំពេញ ខណៈអ្នកជំងឺចំនួន៧២នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកឆ្លងទាំង១៥៧នាក់ ក្នុងនោះមានករណីនាំចូលពីក្រៅប្រទេសម្នាក់ ជាជនជាតិនីហ្សេរីយ៉ា មកដល់កម្ពុជានៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ និង១៥៦នាក់ ជាករណីឆ្លងក្នុងសហគមន៍២០កុម្ភៈ ដែលរួមមានរាជធានីភ្នំពេញ ១៤១នាក់ ខេត្តតាកែវ ២នាក់ ខេត្តស្វាយរៀង ៤នាក់ ខេត្តកណ្តាល ១នាក់ និងខេត្តកោះកុង ៨នាក់។

ក្រសួង បានបន្ថែមទៀតថា​ សម្រាប់អ្នកជាសះស្បើយទាំង៧២នាក់វិញ គឺជាអ្នកឆ្លងក្នុងសហគមន៍ នៃព្រឹត្តិការណ៍២០កុម្ភៈ ដោយទទួលទ្ធផលធ្វើតេស្តអវិជ្ជមាន២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ ដើម្បីតាមដានសុខភាព។

គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ៤២៣៨នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន ៣ ៧០៥នាក់, អ្នកជាសះស្បើយចំនួន ២១៥២នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ២០៥២នាក់, អ្នកស្លាប់ចំនួន ២៩នាក់ និងស្លា  ប់ដោយជំងឺផ្សេង ពេលកំពុងព្យាបាលកូវីដ១៩ចំនួន ៥នាក់៕