សោកស្តាយជាពន់ពេក! ព្រឹកនេះ ក្រសួងសុខាភិបាល ប្រកាស ករណីស្លា ប់ដោយសារកូវីដ​ -១៩ ចំនួន៣នាក់ទៀតហើយ
ស៊ីហៀង
-

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានមានករណីស្លា ប់បុរសជនជាតិខ្មែរអាយុ​ ៤៨ឆ្នាំ​ បុរសជនជាតិខ្មែរអាយុ​ ៣៦ឆ្នាំ​ និងស្ត្រីជនជាតិខ្មែរអាយុ​ ៧២ឆ្នាំ​ ដោយសារជំងឺកូវីដ-១៩​ នាថ្ងៃទី១០​ ខែមេសា​ ឆ្នាំ២០២១។  ព្រឹកថ្ងៃទី១១ ខែមេសានេះ ក្រសួងសុខាភិបាល ប្រកាសពីករណីស្លា ប់ដោយសារជំងឺកូវីដ១៩ សរុប៣នាក់ហើយ។

បើយោងតាមរបាយការណ៍ពីមន្ទីរពេទ្យហ្លួងម៉ែ បានឲ្យដឹងថា បុរសជនជាតិខ្មែរអាយុ៣៦ឆ្នាំ ដែលរស់នៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានស្លា ប់បាត់បង់ជីវិតដោយសារជំងឺកូវដ-១៩ នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៣៖៤០នាទី។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសជនជាតិខ្មែរអាយុ៣៦ឆ្នាំ ខាងលើនេះ បានស្លាប់បាត់បង់ជីវិត ដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវ ធ្ងន់ធ្ងរ និងរលាកសួតសងខាងដោយសារវីរុសកូវដ-១៩។

ចំណែកអ្នកជំងឺ ម្នាក់ទៀត មានអាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រែករាំង ឃុំកំពុងសំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល បានស្លា ប់បាត់បង់ជីវិត ពេលចូលដល់មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត នាថ្ងៃទី១០ ខែមេសា ឆ្នាំ ២០២១ វេលាម៉ោង ១១និង ៥៥នាទី ព្រឹក នេះបើយោងតាមរបាយការណ៍ពីមន្ទីរពេទ្យ មិត្តភាពខ្មែរសូវៀត។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសជនជាតិខ្មែរ អាយុ ៤៨ ឆ្នាំ ខាងលើនេះបានស្លា ប់បាត់បង់ជីវិតពេលចូលដល់មន្ទីរពេទ្យ ដោយសារជំងឺកូវីដ-១៩ (Entrant Mourant avec Covid-19)។

រីឯអ្នកជំងឺកូវីដ-១៩ ម្នាក់ទៀត ដែលបានស្លា ប់បាត់បង់ជីវិត ជនជាតិខ្មែរ អាយុ ៧២ឆ្នាំ រស់នៅភូមិប្រសប់លាក់ សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង បានស្លា ប់បាត់បង់ជីវិតដោយសារជំងឺកូវីដ ១៩ នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៥និង ៣០នាទីរសៀល។ នេះបើយោងតាមរបាយការណ៍ពីមន្ទីរពេទ្យបង្អែកស្វាយជុំ ខេត្តស្វាយរៀង។

ការសន្និដ្ឋាន របស់ក្រុមគ្រូពេទ្យ ៖ ស្រ្តីជនជាតិខ្មែរ អាយុ ៧២ឆ្នាំ ខាងលើនេះ បានស្លា ប់បាត់បង់ជីវិតដោយសារខ្សោយសួតធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាង ដោយសារវីរុសកូវីដ-១៩។  ក្រសួងសុខាភិបាល សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមជាទីបំផុតជាមួយក្រុមគ្រួសារស ព។