រំជួលចិត្តណាស់ ! ឃើញកងកម្លាំង និងក្រុមគ្រូពេទ្យ ហត់នឿតខ្លាំងពេកស្រាបតែ ខេម បាន...
ស៊ីហៀង
-

ជំងឺកូវីដ១៩ ពេលនេះកំពុងតែមានការឆ្លងរាតត្បាតយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា ​ហើយពេលនេះក្រុមគ្រូពេទ្យកំពុងតែមមាញឹកយ៉ាងខ្លាំងនៅក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋដែលឆ្លងជំងឺកូវីដ១៩ នេះ ។ 

យ៉ាងណាមិញក្រោយឃើញក្រុមគ្រូពេទ្យនិងកងកម្លាំងគ្រប់ទីតាំងមានការនឿយហត់ខ្លាំង ស្រាប់តែតារាចម្រៀងលោក ខេម បានបង្ហោះសារចាដក់ដោតមួយបែបនេះថា ៖ 

តើបងប្អូននៅបន្តមិនគោរពច្បាប់បន្តទៀតមែនទេ?យើងគ្រប់គ្នាឃើញរូបនេះហើយតើអ្នកគិតយ៉ាងណា?ដើម្បីសេចក្តីសុខរបស់ពួកយើងគាត់ស៊ូទ្រាំលំបាកភ្លៀងខ្យល់អត់ងងុយគេងបែបនេះ 

ខ្ញុំសូមគោរពចំពោះស្មារតីទទួលខុសត្រូវនិងស្មារតីលះបង់មួយរបស់ពួកគាត់ចំពោះខ្មែរ ៕