ក្រោយបាត់បង់ ឯកឧត្តម ម៉ៅ អាយុទ្ធ លោកព្រាប សុវត្ថិ នៅតែចងចាំរឿង “នេសាទក្រពើ” ហើយក៏ឆ្លៀតចូលបុណ្យសពចំនួន…..
សីហា
-

ប្រិយមិត្តជាច្រើនបានដឹងហើយថា មួយរយៈចុងក្រោយនេះ ជីងឺកូវិត១៩បានវាយលុកខ្លាំងមិនថាប្រទេសមួយណានោះទេ ហើយយើងពិតជាមានការសោកស្តាយជាច្រើន ចំពោះដំណឹងពីម្សិលមិញដោយលោក ឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានទទួលមរណភាព នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត (ពេទ្យរុស្ស៉ី) នៅវេលាម៉ោងប្រមាណ៦ល្ងាចថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ ដោយសារជំងឺកូវីដ១៩។  

ឯកឧត្តម ម៉ៅ អាយុទ្ធ អាយុ ៧៧ឆ្នាំ បានចូលមកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៥:២០នាទី ជាមួយនឹងស្ថានភាពហត់ដ ង្ហក់ ខ្លាំង នៅលើអ្នកជំងឺមានប្រវត្តិជំ ងឺទឹ កនោមផ្អែ មប្រ ចាំកាយ ដែលតម្រូវឱ្យ គ្រូពេទ្យធ្វើការជួយសង្គ្រោះដោយមានប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើមផងដែរ និងបានយកសំណាកធ្វើវិភាគ ជាលទ្ធផលបញ្ជាក់ថា

មាន វិជ្ជមានកូវីដ-១៩ ។ ដោយការវិវត្តជំងឺពីមួយថ្ងៃទៅមួយថ្ងៃកាន់តែធ្ងន់ធ្ងរឡើងៗ ទោះជាក្រុមគ្រូពេទ្យបានខិតខំធ្វើការព្យាបាល តាមលក្ខណៈបច្ចេកទេសយ៉ាងណាក៏ដោយ ក៏អ្នកជំងឺបានស្លា ប់បាត់បង់ជីវិតនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៨:៥០នាទី។

បើយោងតាមគណនីហ្វេសប៊ុកលោក ហេង ឡុង បានឲ្យដឹងថា “តារាចម្រៀងព្រាប សុវត្ថិ និងក្រុមគ្រួសារបានចូលបុណ្យសព ឯកឧត្តមព្រឹទ្ធាចារ្យ ម៉ៅ អាយុទ្ធ ចំនួន ៤លានរៀល ដែលបានទទួលមរណភាព នៅថ្ងៃព្រហស្បតិ៍ ៤កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ក្នុងជន្មាយុ ៧៧ឆ្នាំ ដោយរោគគាពាធ”៕