ប្រពៃណាស់! ស្រីស្រស់រូបស្អាតម្នាក់ ចុះចែកស្បែងកន្លែងដែល Lockdown ហើយក៏បានពោលពាក្យថា “ក្រលុយក្រចុះ កូនកុំឲ្យក្រចិត្តទឹកចិត្ត”
សីហា
-

ប្រិយមិត្តជាច្រើនបានជ្រាបហើយថា ស្ថានភាព នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ក្នុងព្រឹត្តការណ៍២០កុម្ភៈនៅតែបន្តកើនឡើងជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ ហើយរដ្ឋាភិបាលក៏បានបន្តបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនេះ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដែលកំពុងមានការកើនឡើងខ្លាំង ធ្វើដូច្នោះដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃ ជំងឺកូវីដ-១៩ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត សំដៅការពារអាយុជីវិតរបស់ ប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំង

កាត់បន្ថយឱ្យបានជាអតិបរមានូវ ផលប៉ះពាល់នៃការឆ្លងជំងឺនេះ ចំពោះវិស័យសង្គម និងសេដ្ឋកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

យ៉ាងណាមិញ យោងតាមគណនីហ្វេសប៊ុកឈ្មោះ Rose Lina ក៏បានបង្ហោះសារពីទឹកចិត្តដ៏ថ្លៃថ្លាចំពោះប្រជាពលរដ្ឋខ្មែរដែលកំពុកតែខ្វះខាតជាច្រើន ហើយក៏ដូចជាប្រជាពលរដ្ឋកំពុងតែធ្វើចត្តាឡីស័ក ដោយគាត់បានចែកអំណោយ និងសារដូចខាងក្រោម“ម៉ាក់ផ្តាំថាក្រលុយក្រចុះកូនកុំអោយក្រចិត្តទឹកចិត្តម៉ាក់ដែរចូលចិត្តជួយគេបង្រៀនអោយកូនយកម៉ាក់ជាកំរ៉ូទឹកចិត្តតិចតូចជួយគ្នាក្នុងគ្រាលំបាកអង្ករ150គីទ្បូត្រីខ200កំពុងម៉ាស់50ប្រអប់មាន់បន្លែសាច់សំរាប់ចែកជូនបងប្អូនដែរជាប់នៅដំបន់look down ចំនួន50គ្រួសារពិបាកក្នុងការចេញទៅទិញម្ហូបសង្ឃឹមថាអាចសំរួលក្នុងការលំបាករបស់ពួគគាត់មួយគ្រា អគុណដល់ពូpolice បានជួយសំរួលក្នុងការចែកជូនដលពួគគាត់”៕