នេះជាកម្រងរូបថត Cute Cute ជាច្រើនសន្លឹករបស់ សួស វីហ្សា ថតជាមួយគ្រួសារបន្ទាប់ពីជាសះស្បើយពីជំងឺកូវីដ១៩
ស៊ីហៀង
-

ជឿថាប្រិយមិត្តច្បាស់ជាបានជ្រាបហើយថានៅពេលនេះតារាចម្រៀង អ្នកនាង សួស វីហ្សា បានជាសះស្បើយពីជំងឺកូវីដ១៩ហើយ ពេលនេះអ្នកនាងបានជួបជុំជាមួយក្រុមគ្រួសារវិញហើយ បន្ទាប់ពីបានឃ្លាតពីប្តីនិងកូនស្រីចំនួន ៤៧ ថ្ងៃគត់ព្រោះតែអ្នកនាងបានឆ្លងជំងឺកូវីដ១៩ ។ 

យ៉ាងណាមិញនៅកាលពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២១ ម្សិលមិញនេះ សួស វីហ្សា បានធ្វើឲ្យមហាជនក៏ដូចជាហ្វេនៗរបស់ខ្លួនជាច្រើនមានអារម្មណ៍រំជួលចិត្តយ៉ាងខ្លាំង បន្ទាប់ពីបានឃើញអ្នកនាង កាន់បីកូនស្រីរបស់ខ្លួនទាំងអស់មុខសោកសៅ ព្រោះក្នុងពេលដែលឃ្លាតរយៈ៤៧ ថ្ងៃកន្លងទៅនេះ សួស វីហ្សា នឹកប្តីនឹកកូននិងគ្រួសារខ្លាំងណាស់ ។

ដោយឡែកបន្ទាប់ពីបានជួបជុំគ្រួសារវិញនៅមុននេះបន្តិច សួស វីហ្សា បានបង្ហោះរូបថតជាច្រើនសន្លឹកនិងអមមកជាមួយនិងខ្លឹមសារបែបនេះថា៖ សួស្តីថ្ងៃអាទិត្យ ថ្ងៃនេះលេងទឹកជាមួយកូននឹងប្តីនៅផ្ទះ ហេីយថ្ងៃនេះក៏ជាថ្ងៃដែលរីករាយបំផុតសំរាប់ខ្ញុំ មេីលទៅកូនស្រីខ្ញុំគេមានក្តីសុខនឹងរីករាយណាស់នៅពេលដែលគេមានទាំងប៉ាមានទាំងម៉ាក់ត្រឡប់មកនៅក្បែរមេីលថែផ្តល់ភាពកក់ក្តៅអោយគេវិញបែបនេះបេីមិនចង់មានវិប្បដិសារី រឺមិនចង់បែកបាក់គ្រួសារ យេីងត្រូវតែគោរពអោយបានខ្ជាប់ខ្ជួននៃវិធានការណ៍របស់រាជរដ្ធាភិបាល (៣កុំ ៣ការពារ)(នៅផ្ទះ ឈ្នះកូវីដ)ទ្រាំលំបាករយៈពេលខ្លី ពួកយេីងនឹងជោគជយ័រយៈពេលវែង..) ៕