សំណាងមែន! ភ្ជាប់ពាក្យជាមួយកូនក្រមុំហើយ ស្រាប់តែជួបនារីម្នាក់ទៀត មិនអាចដកចិត្តបាន រហូតដល់….
សីហា
-

ប្រិយមិត្តជាច្រើនបានជ្រាបហើយថា ជាធម្មតាបុរសរៀបការបាន​មានតែភរិយាម្នាក់គត់ក្នុងពិធីរៀបអាពាហ៍ពិពាហ៍ តែឡែកនៅរដ្ឋសាបា ប្រទេសម៉ាឡេស៊ី ឯណោះវិញ បុរសសម្បូរស្នេហ៍សញ្ជាតិម៉ាឡេស៊ីម្នាក់ បានសម្រេចចិត្តរៀបការជាមួយនឹងមិត្តស្រីដល់ទៅ ២នាក់ ក្នុងពេលតែមួយ ពិតជាមិនធម្មតាមែន។

រឿងរ៉ាវដ៏កក្រើកនេះ ត្រូវបានអ្នកលេងក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយមានឈ្មោះថា Jimmy Jim ដែលត្រូវបានគេជឿជាក់ថា ត្រូវជាបងប្អូនជីដូនមួយជាមួយ នឹងកូនកំលោះ។ ពិធីមង្គលការនេះ ត្រូវបានប្រារព្ធធ្វើឡើង កាលពីពេលកន្លងទៅនេះ នៅក្នុងទីក្រុង Semporna រដ្ឋ Sabah ប្រទេសម៉ាឡេស៊ី។

យោងតាមការរៀបរាប់ខាងក្រោមនេះ កូនកំលោះមិនទាន់បានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា មហាសំណាង ដោយសារភ្ជាប់ពាក្យជាមួយកូនក្រមុំម្នាក់ ហើយកូនក្រមុំរស់នៅក្នុងទីក្រុង Kota Kinabalu។ ពួកគេបានស្គាល់គ្នាជាមួយកូនក្រមុំម្នាក់ ដោយសារតែភាពស្និតស្នាល ទើបបណ្តាលចិត្តបុរសជាកូនកំលោះធ្លាក់ក្នុងអន្លង់ស្នេហ៍ដកចិត្តមិនរួច នៅពេលដែលរូបគាត់បានទៅធ្វើការងារថ្មី នៅឯរមណីយដ្ឋានមួយលើកោះ Mabul ។

អ្នកណាខ្លះធ្លាប់ជួបរឿងនេះ មិនទាន់បានប៉ុន្មានផង ដោយសារតែខ្លួនបានភ្ជាប់ពាក្យរួចក៏ពិតមែន តែបែរជាមកជួបជាមួយនារីម្នាក់ទៀត ខណៈដែលខ្លួនមិនចង់បាត់បង់គូដណ្តឹងចោលនោះទេ ហើយបន្ទាប់ខ្លួនក៏សម្រេចចិត្តយករឿងនេះទៅប្រាប់គូរដណ្តឹង ហើយគូរដណ្តឹងក៏យល់ព្រម ហើយក៏រៀបចំរៀបការជុំគ្នាតែម្តង។

ចំពោះរឿងនេះ ក៏បានត្រូវបានគ្រួសារទាំងសងខាងចូលរួមអបអរសាទ ព្រមទាំងមិត្តភក្ភិជាច្រើនទៀត ចូលរួមយ៉ាងច្រើនកុះក ក្នុងពិធីនេះបានប្រព្រឹត្កិឡើងយ៉ាងរលូន ហើយមានអ្នកខ្លះទៀតច្រណែនអ្នកកូនកំលោះ ថាពិតជាសំណាងមែន បានប្រពន្ធម្តងពីរហើយរៀបការក្នុងថ្ងៃតែមួយទៀត នេះជាគូរព្រេងពិតៗ៕