មិនគួរឲ្យជឿទេ ! ធ្លាប់តែឃើញសម្តែងរឿង តែមកស្តាប់លោក C-Seewat ច្រៀងភាសាខ្មែរវិញគឺថា...(មានវិដេអូ)
ស៊ីហៀង
-

ជឿថាប្រិយមិត្តដែលនិយមតាមដានខ្សែភាពយន្តរបស់ថៃច្បាស់ជាបានស្គាល់ជាមិនខានបើនិយាយពីតួសម្តែងប្រុស លោក C-Seewat ដែលលោកគឺជាតារាសម្តែងម្នាក់ដែលមានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងប្រទេសថៃ មិនត្រឹមតែប៉ុណ្ណោះទេក៏មានអ្នកគាំទ្រជាច្រើននៅក្នុងប្រទេសកម្ពុជាផងដែរ ។ 

ដោយឡែកលោក C-Seewat បានធ្វើឲ្យប្រជាជនថៃ ជាពិសេសប្រជាជនកម្ពុជា បានមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីលោកបានលើកយកបទចម្រៀងមួយបទដែលមានចំណងជើងថា  ស្រឡាញ់ក្រមុំស្រុកឯង(ខ្មែរសុរិន្ទ) ទៅច្រៀងក្នុងកម្មពិធីដ៏ល្បីមួយនៅក្នុងប្រទេសថៃ ។ 

លោក  C-Seewat ត្រូវប្រជាជនកម្ពុជាដែលគាំទ្រលោករំភើបចិត្តយ៉ាងខ្លាំងដែលលោកអាចច្រៀងជាភាសាខ្មែរបាន ហើយតាមរយៈ​ការបកស្រាយបទចម្រៀងមួយបទនេះទំនងជាលោក  C-Seewat ចង់បង្ហាញពីក្តីស្រឡាញ់របស់លោកមកកាន់ប្រទេសកម្ពុជា ជាពិសេសអ្នកគាំទ្ររបស់លោកនៅក្នុងប្រទេសកម្ពុជាទាំងមូលផងដែរ ៕ ចង់ជ្រាបច្បាស់សូមទស្សនាវិដេអូខាងក្រោម៖