ភ្ញាក់ព្រឺត! សម្លេងឈាមជ័រ ចៅលោកតា ស៊ិន ស៊ីសាមុត ស្តាប់ហើយព្រឺរោម ពិរោះរណ្តំចិត្ត និងនឹកឃើញដល់….(មានវីដេអូ)
សីហា
-

ភ្នំពេញ៖ បើនិយាយពីតារាចម្រៀងជំនាន់ដើម ប្រិយមិត្តជាច្រើនមិនថាចាស់ ឬក្មេងនោះទេ គឺពិតជាស្គាល់ និងចងចាំជានិច្ច ជាពិសេសបានឮឪពុកម្តាយរបស់ពួកយើងតែងតែរលឹក ហើយក៏មានបន្សល់កាសែតចម្រៀងពីជំនាន់ដើមផងដែរ នោះគែតារាចម្រៀងដ៏កំពូល ដែលមាននាមជាអធិរាជសម្លេងមាស លោកតា ស៊ិន ស៊ីសាមុត​ ហើយសព្វថ្ងៃនេះ ចៅស្រីអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត កញ្ញា ស៊ីន សេដ្ឋសុជ្ឈតា បានសម្រេចចិត្តចូលប្រឡូកសិល្បៈដែរ។

យ៉ាងណាមិញ មកទល់ពេលនេះ បើទោះជាលោកតាបានលាចាកលោកទៅហើយក្តី ក៏ប៉ុន្តែលោកតាបានបន្សល់នូវបទចម្រៀងដ៏សែនពីរោះ ស្តាប់មិនចេះជិនណាយរបស់លោកតាយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងចំណោមក្រុមគ្រួសារលោកតា ស៊ីន ស៊ីសាមុត​ យើងសង្កេតឃើញថា ម្ចាស់ចៅស្រីម្នាក់ឈ្មោះកញ្ញា ស៊ីន សេដ្ឋសុជ្ឈតា វ័យ ២៧ ឆ្នាំ បានសម្រេចចិត្តចូលវិស័យសិល្បៈដើម្បីបន្តកេរដំណែលគ្រួសារដែលមានជីតា និងលោកឪពុកធ្លាប់ជាសិល្បករដ៏មានប្រជាប្រិយភាពក្នុងព្រះរាជាណាចក្រកម្ពុជា។ 

ដោយឡែក កាលពីថ្មីៗកន្លងទៅនេះ តាមការបង្ហើបប្រាប់ពី កញ្ញា ស៊ីន សេដ្ឋសុជ្ឈតា ដំបូងឡើយ សុជ្ឈតា មានភាពស្ទាក់ស្ទើរក្នុងការចូលសិល្បៈដោយសារធ្លាប់ឃើញឧបសគ្គជាច្រើនដែលលោកឪពុកនាងលោក ស៊ីន ច័ន្ទឆាយា បានជួបប្រទះកន្លងមក។ គួររំឭកដែរថា កាលពីវ័យកុមារ សុជ្ឈតា បានដើរតាមឪពុកទៅធ្វើការតាមរង្គសាល និងភោជនីយដ្ឋាន និងធ្លាប់បានសិក្សាស្រូបយកចំណេះជំនាញពីឪពុកជាច្រើនផងដែរកំឡុងពេលលោក ឆាយា បើកបង្រៀនតន្ត្រីដើម្បីផ្គត់ផ្គង់ជីវភាព។

នេះជារឿងមួយដែលល្អបំផុត ដែលមានអ្នកបន្តវេនពី លោកតា ស៊ិន ស៊ីសាមុត ហើយពេលនេះក៏មាន កញ្ញា ស៊ីន សេដ្ឋសុជ្ឈតា ក៏បានសម្រេចចិត្តចូលប្រឡូកក្នុងវិស័យសិល្បៈដើម្បីរក្សាកេរដំណែលដែលអ្នកជំនាន់មុនបានបន្សល់ទុកឱ្យ។ គួរបញ្ជាក់ដែរថា បទចម្រៀង “ក្លែបក្លិនចន្ធូ​” ក្នុងកម្មវិធី TheShow ក្នុងទូរទស្សន៍ MyTV Cambodia ៕ តោះចង់ស្តាប់ថាតើពិរោះយ៉ាងណា សូមចូលទស្សនាទាំងអស់គ្នា៖