គួរឲ្យសរសើរណាស់ ! ក្នុងគ្រាកំពុងតែជួបការលំបាកទាំងអស់គ្នា តែលោក ព្រាប សុវត្ថិ បានធ្វើរឿងមួយនេះ ទៅកាន់អ្នកភូមិរបស់ខ្លួន...(មានវិដេអូ)
ស៊ីហៀង
-

ភ្នំពេញ ៖ ជឿថាប្រិយមិត្តច្បាស់ជាបានជ្រាបហើយថា ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ ខេត្តកណ្តាល ចំនួន៧ ថ្ងៃបន្តទៀត ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលកាន់តែខ្លាំងនូវជំងឺកូវីដ១៩​ ។

 ដោយហេតុឃើញថាមានប្រជាពលរដ្ឋមួយចំនួនធំកំពុងតែជួបការលំបាកដោយការដាច់ស្បៀងអាហារ ធ្វើឲ្យតារាចម្រៀងលោក ព្រាប សុវត្ថិ បានចែករំលែកស្បៀងអាហាទៅកាន់ប្រជាពលរដ្ឋរស់នៅក្នុងភូមិជាមួយគ្នា ដែលកំពុងតែជួបការលំបាកដោយសារខ្វះខាតស្បៀងអាហារ ហូបចុកប្រចាំថ្ងៃ ។ 

ការចែកអំណោយរបស់លោក ព្រាប សុវត្ថិ ថ្វីត្បិតតែមិនមានអ្វីជាធំដុំក៏ពិតមែន ប៉ុន្តែវាអាចជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋទាំងនោះបានមួយគ្រាដែរ ក្នុងកំឡុងពេលដែលមិនអាចចេញក្រៅផ្ទះបាន ។ 

ជាក់ស្តែងនេះបើយោងតាមការរៀបរាប់របស់លោក ព្រាប សុត្ថិ នៅលើបណ្តាញសង្គមលោកបានរៀបរាប់ថា ៖ «ទាំងនេះគឺជាការចែករំលែកដល់បងប្អូន អ្នកភូមិ ក្នុងថ្ងៃវិសាខបូជា ជូនពរឲ្យបងប្អូនទាំងអស់ជួបតែសេចក្តីសុខ សេចក្តីចម្រើនមានសេចក្តីសុខពេញមួយជីវិត ជំងឺចង្រៃបរវាសជៀសឆ្ងាយចេញពីបងប្អូនពីពេលនេះទៅ» ៕ សូមទស្សនាវិដេអូនៅខាងក្រោម៖