ទីបំផុត យឿន ពិសី ម្ចាស់ពាន​រង្វាន់​ Cambodia's Got Talent ទទួលបានកាដូពីភរិយា ក្រោយរៀបការអស់រយៈពេល…
សីហា
-

ប្រិយមិត្តជាជាច្រើន ក្រោយ​ពី​បាន​កាន់​ពាន​រង្វាន់​ Cambodia's Got Talent រដូវកាល​ទី១ បាន​​រយៈពេល ​៦ ឆ្នាំ​មក​ យុវជន​​ដែល​​មាន​ដុង​ទេពកោសល្យ​សិល្បៈ​ ទោះបី​ជា​ពិការ​ភ្នែក​ពី​កំណើត​ យឿន ពិសី បានជួប​​ម្ចាស់​​បេះដូង​មាន​ភក្តីភាព​ និង​​ក្រាប​​ផ្ទឹម​ចូល​​​រោងជ័យ​ហើយ​កាល​​ពី​ថ្ងៃទី ​១៧ ខែ ​មករា ឆ្នាំ ​២០២១ ជាមួយ​ភរិយា​ដ៏​​ស្រស់​ស្អាត គឺ​​ជា​​ហ្វេន​របស់​ខ្លួន​​ ក្រោយ​​​ពី​​បាន​យល់​​ចិត្ត​​​យល់អស់រយៈពេលប្រហែលជា ០១ ​ឆ្នាំ​មក​នោះ​។

​អតីត​ជា​កុមារា​ម្ចាស់​ Cambodia's Got Talent រដូវកាល​ទី១ កាល​ពី​ឆ្នាំ​ ​២០១៥ ហើយ​កាល​នោះ​ យឿន ពិសី មាន​វ័យ ​១៥ ​ឆ្នាំ ដែល​ជា​​កូន​​ទី​២ ក្នុង​​ចំណោម​បងប្អូន​ប្រុស​ស្រី ៧ នាក់​ នៃ​​គ្រួសារ​​មាន​​ស្រុក​កំណើត​​នៅ​​ខេត្ត​​កំពង់ចាម និង​កូន​ក្រមុំ​មាន​​ឈ្មោះ​ថា ហេង កក្កដា ​​ដោយ​​អ្នក​ទាំង ២ ​បាន​ចូល​រោងជ័យ​​តាម​ប្រពៃណី​ខ្មែរ​​កាល​ពី​ថ្ងៃ​អាទិត្យ​ ទី ​១៧ ខែ ​មករា ឆ្នាំ ​២០២១ នៅ​គេហដ្ឋាន​ខាង​ស្រី​ ​នៅ​ភូមិ​ថ្មគោល ២ សង្កាត់​ចោមចៅ ២ ខណ្ឌ​ពោធិ៍សែនជ័យ​ រាជធានី​ភ្នំពេញ​។

បន្ទាប់ពីរៀបការអស់រយៈពេលជាច្រើនខែមក ថ្មីៗនេះ ស្រាប់តែឃើញម្ចាស់គណនីហ្វេសប៊ុក យឿន ពិសី Yoeun Pisey បង្ហោះសារពីអារម្មណ៍សប្បាយចិត្តដែលបានក្លាយជាបា៉ប៉ាគេឆាប់ៗ នេះជាសាររៀបរាប់ខាងក្រោម “យេ យេ ស៊ុបប្រាយបងប្អូនហើយ ខ្ញុំមានហើយ ខ្ញុំជិតបានក្លាយជាឪពុករបស់កូនខ្ញុំហើយ” ក្រោយពីបង្ហោះសារបែបនេះភ្លាម ក៏មានមហាជនជាច្រើនអបអរសាទរចំពោះដំណកឈាមដំបូងរបស់ពួកគេ៕