ក្តុកក្តួលណាស់! បុរសអភ័ព្វស្នេហ៍ សម្រេចចិត្តរៀបការជាមួយសាកសពគូដណ្តឹង ក្រោមហេតុផលមួយនេះ…
សីហា
-

បុរសអភ័ព្វស្នេហ៍ បានសម្រេចចិត្តរៀបការជាមួយ នឹងសាកសពគូដណ្ដឹងរបស់ខ្លួន ក្នុងពិធីបុណ្យសពរបស់នាង ដើម្បីបញ្ជាក់ចិត្តស្មោះ នឹងទំហំស្រលាញ់ពេញបេះដូង ទោះបីពេលនេះនាងទៅបាត់ក៏ដោយ តែបុរសម្នាក់នេះនៅតែមានវត្តមានជាមួយនាងជារៀងរហូត ហើយរូបភាពនេះបានធ្វើឲ្យអ្នកលេងក្នុងបណ្តាញសង្គមហ្វេសប៊ុករំជួលចិត្តជំនួស និងកោតសរសើរបុរសស្មោះស្នេហ៍ដែលហ៊ានពលីដើម្បីនាង។

យោងតាមប្រភពពី7newsបានឲ្យដឹងថា បុរសស្មោះស្នេហ៍ខាងលើមានឈ្មោះថា លោក Xu Shinan មានអាយុ៣៥ឆ្នាំ ចំនែកឯគូរដណ្តឹងរបស់គាត់ឈ្មោះ  នាង Yang Liu មានអាយុ ៣៤ឆ្នាំ អ្នកទាំងពីរត្រូវបានគេដឹងថា បានក៏សាងទំនាក់ទំនងស្នេហាក្នុងន័យជាគូសង្សារ រហូតបានក្លាយជាគូដណ្ដឹង នឹងគ្នានេះ អស់រយៈពេល១២ឆ្នាំមកហើយ ហើយនាងក៏បានស្លាប់ចោលគូរដណ្តឹង ដោយសារតែជំងឺមហារីកសុដន់ ការតស៊ូព្យាបាលអស់រយៈពេលជាច្រើនឆ្នាំ តែមិនអាចសង្គ្រោះជីវិតបាន និងទីបំផុតបន្សល់ទុកត្រឹមតែពាក្យថា សោកស្តាយ និងទុក្ខក្រៀមក្រំជាទីបំផុត។

 អ្នកទាំងពីរក៏ធ្លាប់បានទៅចុះសំបុត្រអាពាហ៍ពិពាហ៍ជាមួយគ្នា នៅក្នុងខែសីហា ឆ្នាំ២០១៣ ហើយក៏នឹងត្រៀមរៀបចំពិធីមង្គលការឆាប់ៗនាគ្រានោះផងដែរ ប៉ុន្តែផ្ទុយទៅវិញ ៣ខែក្រោយមក អ្វីៗដែលជាការគ្រោងទុកត្រូវបានផ្លាស់ប្តូរ បន្ទាប់ពី Yang បានចាប់ផ្តើមមានអាការឈឺចុកចាប់ដើមទ្រូង រហូតធ្វើរោគវិនិច្ឆ័យរកឃើញថា នាងបានកើតនូវជំងឺមហារីកសុដន់។

រឿងរ៉ាវរបស់លោក Xu និងគូដណ្ដឹងរូបស្រស់ នាង Yang ត្រូវបានចែកចាយពាសពេញលើបណ្តាញសង្គម និងបានធ្វើឲ្យមហាជនជាច្រើន មានក្តីអាណិតអាសូរជាពន់ពេក ដែលស្នេហាដ៏ស្មោះស្ម័គ្ររបស់ពួកគេទាំងពីរ បែរជាមកត្រូវជួបរឿងអាក្រក់បែបនេះ បន្សល់ទុកត្រឹមក្តីអាល័យ និងការស្រលាញ់ដ៏ឈឺចាប់៕ ប្រភព៖ 7news

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?