បែកធ្លាយរូបភាពបវរកញ្ញា លីវ ជីលី កាលពី៧ឆ្នាំមុន មើលហើយឃើញថា រូបថតបច្ចុប្បន្នស្រស់ស្អាតជាង ហើយថែមទាំង….(មានរូបភាពច្រើន)
សីហា
-

ភ្នំពេញ៖ កញ្ញា លីវ ជីលី ត្រូវបានគេស្គាល់ ស្ទើរគ្រប់ៗគ្នាថា បវរកញ្ញាខ្មែរ ដែលបានបំបែកកំណត់ត្រា ឈ្នះការប្រកួត Miss Grand International 2020 ក្នុងវគ្គកំពូលទាំង២០ ហើយក៏បានចូលរួមប្រកួតប្រជែង Miss Grand International 2020-2021 នៅឯប្រទេសថៃ  ដែលបានចំនាយពេលរយៈពេលជិត១ខែ ដោយឆ្នាំនេះគេហាក់សង្កេតឃើញមានការប្រកួតខុសប្លែកពីរាល់ឆ្នាំ ដោយមានការប្រកួតលើវិញ្ញាសាថ្មីដូចជា Challenge បែបថ្មីៗទាក់ទង និងចំណេះដឹងទូទៅផ្សេងៗផងដែរ សម្រាប់ប្រទេសយើង ក៏មានវត្តមាន កញ្ញា លីវ ជីលី តែមិនបានជាប់ជ័យលាភីនោះទេ។

បន្ទាប់ពីសម្រិតសម្រាំងយ៉ាងម៉ត់ចត់ ហើយក៏មានការគាំទ្រពីមហាជនរាប់លានអ្នកទស្សនា និងបោះឆ្នោតតាមប្រព័ន្ធអាឡិចត្រនិច​ កម្មពិធីនេះបានរៀបចំឡើងតាំងពីថ្ងៃទី០១ ខែមីនា ដល់រាត្រីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ដែលប្រទេសថៃគឺម្ចាស់ផ្ទះសំរាប់ការប្រកួតនេះ ក្នុងនោះមានបណ្តាប្រទេសចំនួន៦៣ ជុំវិញពិភពលោកបានបញ្ចូនបេក្ខនារីរបស់ខ្លួនទៅប្រកួត ដើម្បីផ្សាព្វផ្សាយពីសិល្បៈវប្បធម៌របស់ប្រទេសនីមួយៗ។

យ៉ាងណាមិញ កញ្ញា លីវ ជីលី មកដល់ស្រុកខ្មែរវិញ ក៏បានទទួលសាទរពីសំណាក់ហ្វ្រេនៗក៏ដូចជាមិត្តភក្ភិផ្តល់កំលាំងចិត្តទោះបីជាមិនបានទទួលជ័យលាភី។ ប៉ុន្មានថ្ងៃក៏ឃើញ​ក៏ឃើញកញ្ញា លីវ ជីលី បង្ហាញរូបភាពកាលពីឆ្នាំ២០១៤ មានន័យថា កញ្ញាកាលពី៧ឆ្នាំមុន គឺស្រស់ស្អាត គ្រាន់តែមិនមានការតុបតែងខ្លួនដូសព្វថ្ងៃនោះទេ ចង់ដឹងថារូបភាពនេះយ៉ាងតោះមកទស្សនាទាំងអស់គ្នា៕

មានរូបភាពជាច្រើន