មហាជនជាច្រើនសោកស្តាយ និងកើតក្ដីសង្ស័យ បន្ទាប់ពីតារាចម្រៀងរ៉េប ងួន ចាន់ដេវីត ប្រកាសលុបចោល Channel YouTube ដោយសារ….
សីហា
-

ភ្នំពេញ៖ តារាចម្រៀងរ៉េប លោក​ងួន ចាន់ដេវីត ដែលទទួលបានភាពល្បីល្បាញ និងមានកេរ្តិ៍ឈ្មោះបោះសំលេង ព្រមទាំងមានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រ និងហ្វេនៗរបស់លោក តារាចម្រៀងវ័យក្មេងរូបនេះ ពិតជាបានធ្វើឲ្យមហាជន មានការសរសើរយ៉ាងខ្លាំងពីស្នាដៃនិពន្ធរបស់លោកតាំងពីបទ ”រាំញីកែងជើង” ដែលបានកសាងឡើងអស់រយៈពេលយូឆ្នាំទើបមាន កេរ្តិ៍ឈ្មោះបោះសម្លេងល្បីល្បាញដល់សព្វថ្ងៃនេះ។

អ្វីដែលធ្វើឲ្យបងប្អូនប្រិយមិត្តងើងឆ្ងល់នោះ ម្សិលមិញនេះ យោងតាមគេហទំព័រផ្លូវការរបស់លោក  G-Devith បានប្រកាសថា នឹងលុបចោល Channel Youtube ផ្លូវការរបស់ខ្លួន ដែលខិតខំកសាងបង្កើតស្នាដៃជាច្រើន អស់រយៈពេលជាច្រើនឆ្នាំតែត្រូវលុបចោលបែបនេះទៅវិញ មូលហេតុនេះមិនទាន់ដឹងច្បាស់ពីមូលហេតុនៅឡើងទេ គ្រាន់តឮថានឹងលុបចោលនៅថ្ងៃទី១ខែមិថុនា ឆ្នាំ២០២១។

នេះជាការរៀបរាប់របស់លោក លោក​ងួន ចាន់ដេវីត “សេចក្តីប្រកាសជូនដល់អ្នកគាំទ្រ! អ្នកគាំទ្រអាចមានពេលចាប់ពីយប់នេះរហូតដល់ ថ្ងៃទី១ ខែឧសភា ដើម្បី download ចម្រៀងចាស់ៗនៅក្នុង channel មួយនេះទុកជាអនុស្សាវរីយ៍ មុនពេលវាត្រូវបានលុប ដោយការគិតរយៈពេលជាយូរមកហើយខ្ញុំជាម្ចាស់ channel មួយនេះក៏បានសម្រេចថានឹង បិទ channel នេះជាផ្លូវការនៅថ្ងៃទី១ ខែឧសភា។ ដោយសុំការយោគយល់ពីអ្នកគាំទ្រ សង្ឃឹមថាបងប្អូននឹងគាំទ្រនូវការសម្រេចចិត្តរបស់ខ្ញុំមួយនេះ។ ដោយក្តីគោរពពីខ្ញុំ”។

ឆ្លើយតបនឹងសារខាងលើនេះ ចំពោះអ្នកគាំទ្រមានការសោកស្តាយយ៉ាងខ្លាំងចំពោះដំណឹងនេះ ដោយសារតែនៅក្នុង Channel Youtube របស់លោកមានបទពិរោះៗជាច្រើនបទ គ្រប់ប្រភេទទាំងញាក់ ទាំងមនោសញ្ចេតនា និងលាយឡំជាមួយបទប្លែកៗផងដែរ ទន្ទឹមគ្នានេះ ជុំវិញការសង្ស័យថា លោកនឹងចាកចេញពីការងារសិល្បៈនោះ តារាចម្រៀងបែបយុវវ័យ ងួន ចាន់ដេវីត មិនទាន់បានចេញមកបញ្ជាក់ ដើម្បីឲ្យអ្នកគាំទ្រស្ងប់ចិត្តឡើយ។

គួរបញ្ជាក់ផងដែរថា  លោក ងួន ចាន់ដេវីត មិនត្រឹមតែជាតារាចង្រៀងនោះទេ លោកមានសមត្ថភាពនិពន្ធចម្រៀង ធ្វើបទភ្លេងផ្ទាល់ខ្លួនទាំងគ្រប់ប្រភេទចម្រៀងផងដែរ។ លោកត្រូវបានគេដឹងថា ចូលប្រឡូកក្នុងវិស័យចម្រៀងនៅអំឡុងឆ្នាំ២០១៤ ចាប់តាំងពីពេលនេះមក គឺមានចម្រៀងមិនតិចនោះ ដែលមានការពេញចិត្ត និងនិយមស្តាប់ពីសំណាក់ទស្សនិកជន៕