សោកស្តាយណាស់ ! តារាកំប្លែងជើងចាស់ថៃ លោក Khom Chauncheun បាត់បង់ជីវិតហើយ ដោយសារ...
ស៊ីហៀង
-

ប្រិយមិត្តដែលនិយមគាំទ្រនិងតាមដានរឿងកំប្លែងថៃច្បាស់ជាបានស្គាល់លោក Khom Chauncheun នេះជាមិនខាន គាត់ជាតារាកំប្លែងមួយរូបប្រចាំប្រទេសថៃហើយគាត់ទទួលបានការគាំទ្រខ្លាំងណាស់ ពីសំណាក់ប្រជាជនថៃទូទាំងប្រទេស គ្រប់រឿងកំប្លែងល្បីៗប្រចាំប្រទេសថៃគេតែងឃើញមានវត្តមានគាត់នៅក្នុងរឿងទាំងនោះជានិច្ច ។

តែយ៉ាងណាមិញគួរឲ្យសោកស្តាយខ្លាំងណាស់ព្រោះនៅកាលពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២១ នេះតារាកំប្លែងប្រចាំប្រទេសថៃរូបនេះគាត់បានទទួលមរភាពបាត់ទៅហើយគឺដោយសារតែជំងឺកូវីដ១៩ នេះគឺជាដំណឹងមួយដ៏គួរឲក្រៀមក្រំយ៉ាងខ្លាំងសម្រាប់ប្រជាជនថៃទាំងអស់ ក៏ដូចជាអ្នកគាំទ្រលោក Khom Chauncheun នៅក្នុងប្រទេសកម្ពុជាផងដែរ ។ 

មុនពេលទទួលមរណភាពលោក Khom Chauncheun បានសម្រាកព្យាបាលនៅក្នុងបន្ទីរពេទ្យអស់រយៈពេលជាច្រើនថ្ងៃមកហើយ ប៉ុន្តែការព្យាបាលមិនបានធ្វើឲ្យតារាកំប្លែងរូបនេះធូរស្បើយឡើយគឺមានតែដុនដាបពីមួយថ្ងៃទីមួយថ្ងៃ រហូតដល់ថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២១ នេះធ្វើឲ្យលោក បានបាត់បង់ជីវិតតែម្តង ៕