ក្រាយលោក បញ្ញាសិទិ្ធ ក៏ធ្លាប់ទទួលរងឆ្លងកូវិដ១៩ ហើយតារាកំប្លែងជើងចាស់ថៃស្លាប់ទៀត ក៏ទម្លាយសារថាទៅកាន់បងប្អូនថា…
សីហា
-

ថៃ៖ ប្រិយមិត្តដែលនិយមគាំទ្រ និងតាមដានរឿងកំប្លែងថៃច្បាស់ជាបានស្គាល់លោក Khom Chauncheun នេះជាមិនខាន គាត់ជាតារាកំប្លែងមួយរូបប្រចាំប្រទេសថៃ ហើយគាត់ទទួលបានការគាំទ្រខ្លាំងណាស់ ពីសំណាក់ប្រជាជនថៃ និងទូទាំងប្រទេស គ្រប់រឿងកំប្លែងល្បីៗ ប្រចាំប្រទេសថៃគេតែងឃើញមានវត្តមានគាត់នៅក្នុងរឿងទាំងនោះជានិច្ច ។

យ៉ាងណាមិញ ព័ត៌មាន ជាច្រើនកំពុងផ្ទុះឡើងនៅលើសារព័ត៌មានថៃ និងបណ្តាញសង្គមបន្ទាប់ពីកំពូលតារាកំប្លែង ជើងចាស់ Kom Chauncheun ដែលឆ្លងកូវីដ ១៩ និងកំពុងទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ ពី ករុមគ្រូពេទ្យ នោះ ។ ប៉ុន្តែ ដំណឹងចុង ក្រោយ បានឱ្យដឹងថាលោកត្រូវបាន បញ្ជូន បន្ទប់សង្គ្រោះបន្ទាន់ (ICU) បន្ទាប់ ពី មេរោគបាន វាយលុកដល់ សួតរបស់គាត់ ។

ស្របពេលគាត់មានជំងឺប្រចាំកាយផងទីបំផុតលោកក៏ទទួលអនិច្ចកម្មចាកលោកទៅ មរណៈភាពបង្កអោយប្រជាជនថៃដែលគាំទ្រ ស្នាដៃលោក មានការសោកស្តាយ នឹងនឹកស្មានមិនដល់ ទាល់តែសោះ។

មុនពេលទទួលមរណភាពលោក Khom Chauncheun បានសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យអស់រយៈពេលជាច្រើនថ្ងៃមកហើយ ប៉ុន្តែការព្យាបាលមិនបានធ្វើឲ្យតារាកំប្លែងរូបនេះធូរស្បើយឡើយគឺមានតែដុនដាបពីមួយថ្ងៃទីមួយថ្ងៃ រហូតដល់ថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២១ នេះធ្វើឲ្យលោក បានបាត់បង់ជីវិតតែម្តង។

ក្រោយពីទទួលដំណឹងថាតារាកំប្លែងជើងចាស់នេះបានស្លាប់ ស្រាប់តែលោក បញ្ញាសិទិ្ធ បានបង្ហោះសារចូលរួមរំលែកទុក្ខថា “តារាកំប្លែងថៃគាត់បានទទួលមរណៈភាពហេីយ ដោយសារជំងឺ កូវិត១៩ជំងឺមួយនេះវាមិនស្គាល់ចាស់ក្មេង តារាល្បី មិនល្បី អ្នកមានអ្នកក្រ គឺវាត្រូវយកជីវិតទាំងអស់”៕