ខ្លោចចិត្តណាស់ ! នេះជាទិដ្ឋភាព បូជាស ព របស់តារាកំប្លែង Khom Chauncheun ដែលពោពេញទៅដោយភាពស្ងប់ស្ងាត់ និងសោកសៅ...(មានរូបភាព)
ស៊ីហៀង
-

ជឿថាប្រិយមិត្តច្បាស់ជាបានជ្រាបហើយថានៅកាលពីព្រឹកមិញនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តញសង្គមហ្វេសប៊ុកដោយសារតែ តារាកំប្លែងប្រចាំប្រទេសថៃលោក  Khom Chauncheun បានទទួលមរណភាពនៅកាលពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២១ នៅក្នុងមន្ទីរពេទ្យមួយនៅក្នុងប្រទេសថៃ ក្នុងពេលដែលលោកកំពុងតែសម្រាកព្យាបាលជំងឺកូវីដ១៩ ដែលលោកបានឆ្លងកាលពីកន្លងទៅ ។ 


ចំពោះការទទួលមរណភាពរបស់លោក  Khom Chauncheun បានធ្វើឲ្យប្រជាពលរដ្ឋថៃនិងអ្នកគាំទ្រនៅក្នុងប្រទេសកម្ពុជា ពិតជាមានការសោកស្តាយ ដែលបាត់បង់តារាកំប្លែងដ៏មានទេពកោសល្យម្នាក់ ហើយតែងតែធ្វើឲ្យគ្រប់គ្នាសើចសប្បាយតាមរយៈការសម្តែងរបស់លោក នៅក្នុងខ្សែភាពយន្តជាច្រើន ។ 

ដោយឡែកបើយើងក្រឡេកមកមើលទិដ្ឋភាពបុណ្យ ស ព របស់ លោក Khom Chauncheun វិញគឺថាពិតជាមានសភាពស្ងប់ស្ងាត់ខ្លាំងណាស់ ពេលនេះសាក ស ពរបស់តារាកំប្លែងលោកពូណាខម ត្រូវបានដឹកដោយក្រុមពេទ្យយ៉ាងស្ងៀមស្ងាត់ទៅកាន់វត្តហេីយ ដេីម្បីរៀបបូជានិងធ្វេីបុណ្យតាមប្រពៃណី ៕