ក្តៅៗ ! តារាសម្តែងជើងចាស់មីង ផល្លា ពេលនេះគាត់ឆ្លងមេរោគកូវីដ១៩ហើយ គាត់រៀបរាប់ទាំងទឹកភ្នែកថាអត់ដឹង...
ស៊ីហៀង
-

ភ្នំពេញ ៖ ពិតជារឿងមួយដ៏គួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់ បន្ទាប់ពីបានទទួលដំណឹងថាតារាសម្តែងជើងចាស់ដែលរកព្រឹកខ្វះល្ងាច អ្នកស្រី អ៊ុឹម ផល្លា ពេលនេះគាត់ត្រូវបានក្រុមគ្រូពេទ្យយកសំណាករបស់គាត់ទៅធ្វើការត្រួតពិនិត្យហើយចំណែកលទ្ធផលវិញគឺបានបញ្ជាក់ច្បាស់ៗថាគាត់ត្រូវបានរកឃើញវិជ្ជមានមេរោគកូវីដ១៩ ។ 

នេះបើយោងតាមការបញ្ជាក់ពីអ្នកមី ផល្លា គាត់បានរៀបរាប់ថា គាត់​មិនដឹងថាគាត់បានឆ្លងជំងឺកូវីដ១៩នេះតាំងពីពេលណាមកទេ ហើយព្រោះអីគាត់បាននៅតែក្នុងបន្ទប់ដែលគាត់បានជួលនៅម្តុំបឹងសាឡាងតែប៉ុណ្ណោះ ស្រាប់តែមានពេលមួយនោះគាត់បានមិនទុកចិត្តខ្លួនឯងហើយមានការសង្ស័យទើបទៅធ្វើតេស្តចង់ដឹងឲ្យប្រាកដចិត្តប៉ុន្តែលទ្ធផលចេញមកធ្វើឲ្យអ្នកមីងតក់ស្លុតយ៉ាងខ្លាំងព្រោះវា លទ្ធផល វិជ្ជមានកូវីដ១៩ ។

គួរបញ្ជាក់ផងដែរថាពេលនេះអ្នកមីង ផល្លា ពេលនេះគាត់កំពុងតែសម្រាកព្យាបាលនៅក្នុង​អគារ​ឌឺ​ព្រី​មៀរ​សែន​សុខ​(​ម្តុំ​អ៊ី​អន​២)​ ចំពោះអាការៈ​ជំងឺ​បច្ចុប្បន្ន​គឺ​មិនមាន​អ្វី​ធ្ងន់ធ្ងរ​ទេ​គ្រាន់តែ​ស្ងួត​បំពង់ក ក្តៅ​ឆួលចុងច្រមុះ​និង​ក្តៅខ្លួន​បន្តិច​បន្តូច​តែប៉ុណ្ណោះ​៕