រំជួលចិត្ត! កូនលត់ជង្គង់ថ្វាយបង្គំជូនដំណើរឪពុកអាយុ៩២ឆ្នាំ ទៅព្យាបាលជំងឺកូវីដ១៩ ហើយថែមទាំង…
សីហា
-

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនបានជ្រាបហើយថា ស្ថានភាពនៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ក្នុងព្រឹត្តការណ៍ ២០កុម្ភៈនៅតែបន្តកើនឡើងជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ ហើយរដ្ឋាភិបាលក៏បានបន្តបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនេះ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដែលកំពុងមានការកើនឡើងខ្លាំង​ ហើយក្នុងពេលនេះយើងបានត្រៀមរួចរាល់ក្នុងការទប់ស្កាត់ និងបែងចែកតំបន់ លឿង លឿងទុំ និងពណ៌ក្រហម។

មកដល់ពេលនេះស្ថានភាព នៃការរីករាលដាលជំងឺកូវិដ១៩មិនទាន់ប្រសើរឡើងនោះឡើង ហើយថ្ងៃនេះក្រសួងសុខាភិបាល នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីរហូតដល់ ៧៦១នាក់ថែមទៀត ខណៈអ្នកជំងឺចំនួន១៦៦នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ យ៉ាងណាមិញចំនួនអ្នកឆ្លងក្នុងថ្ងៃនេះបើរធៀបនិងអ្នកឆ្លងកាលពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២១ ម្សិលមិញគឺតួរលេខរាងថតចុះបន្តិច ព្រោះកាលពីម្សិលរកឃើញអ្នកឆ្លងរហូតដល់ទៅ ៨៨០ នាក់ឯណ្ណោះ ថ្ងៃនេះចុះមកនៅសល់ត្រឹមតែ ៧៦១នាក់ ។ 

យ៉ាងណាមិញ យោងតាមគណនីហ្វេសប៊ុកឈ្មោះ Van Nak បានរៀបរាប់ពីសកម្មភាពរបស់លោកតាលោកម្នាក់ដែលគាត់មានវិជ្ជមានកូវិដ១៩ នេះជាសាររៀបរាប់ថា “រូបពីសន្លឹកនេះធ្វើអោយចាក់ដោតបេះដូងខ្ញុំណាស់កូនប្រុសក្រាបសំពះជូនដំណើលោកឪពុកដម្បីទៅព្យាបាលជម្ងឺកូវីដ19 លោកតានៅព្រែកឯងគាត់មានអាយុ92ឆ្នាំ ថ្ងៃទី 30.04.2021”៕