ចូលដើមខែថ្មីភ្លាម កម្ពុជាជួបរឿងល្អភ្លាម ថ្ងៃនេះចំនួនអ្នកឆ្លងមានការធ្លាក់ចុះ ជាងម្សិលមិញ
ស៊ីហៀង
-

ជឿថាប្រិយមិត្តច្បាស់ជាបានជ្រាបហើយថានៅកាលពីថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២១ ម្សិលមិញនេះក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសថា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីរហូតទៅដល់ ៧៦១ នាក់ និងមានអ្នកជាសះស្បើតរហូតដល់ទៅ ១៦៦នាក់ ដែលត្រូវបានគ្រូពេទ្យអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យត្រឡប់ទៅផ្ទះវិញ ។ 

យ៉ាងណាមិញនេះបើយោងតាមការបង្ហោះរបស់ផេក“ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ ” នៅព្រឹកថ្ងៃទី ១ ខែ ឧសភា ឆ្នាំ២០២១ បានរៀបរាប់ថា ៖ «ចំនួន​ អ្នកឆ្លង កូវីដ១៩ ថ្មីនៅ រាជធានីភ្នំពេញ បន្តធ្លាក់ចុះ! ប្រសិនបើមិនចាំបាច់ សូមកុំចេញពីផ្ទះ! សូមអរគុណ » ។ 

តាមការបង្ហោះរបស់ផេក អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅថ្ងៃនេះអាចចាត់ទុកថាជាដំណឹងល្អមួយសម្រាប់កម្ពុជាក្នុងថ្ងៃនេះ ដោយសារការឆ្លងបានធ្លាក់ចុះយ៉ាងខ្លាំង ដូច្នេះហើយសូមប្រជាពលរដ្ឋចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩នេះទាំងអស់គ្នា ចូលរួមគោរពនិងអនុវត្តតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលទាំងអស់គ្នា និងសូមចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ ៣ការពារ ផង ៕