ដំណឹងល្អ ព្រឹកនេះ ! ថ្ងៃ ១ ឧសភា នេះក្រសួងរកឃើញអ្នកឆ្លងតែ ៣៨៨ នាក់ទេ ចំនួនឆ្លងធ្លាក់ចុះគួរសម
ស៊ីហៀង
-

នៅព្រឹកថ្ងៃទី ១ ខែ ឧសភា ឆ្នាំ២០២១ នេះក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសមួយថា កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៣៨៨នាក់ និងមានឣ្នកជាសះស្បើយ ចំនួន ៤៨នាក់  ។ បើធៀបនិងចំនួនដែលប្រកាសកាលពីម្សិលមិញចំនួនឆ្លងថ្ងៃនេះមានការធ្លាក់ចុះច្រើនគួរសម ។ 

អាចចាត់ទុកថានេះជាដំនឹងល្អមួយសម្រាប់ប្រទេសកម្ពុជា ដូច្នេះហើយសូមប្រជាពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្នទាំងអស់គ្នាបើមិនមានការចាំបាច់កុំចេញក្រៅផ្ទះឲ្យសោះ

ជាពិសេសត្រូវចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩នេះជាមួយនិងក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជាទាំងអស់គ្នា កុំភ្លេចអនុវត្តវិធានការ ៣កុំ ៣ ការពារឲ្យបានខ្ជាប់ខ្ជួនផង សូមអរគុណ ៕  សូមអានសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៅខាងក្រោម៖