ជឿថាប្រិយមិត្តច្បាស់ជាបានជ្រាបហើយថានៅកាលពីម្សិលមិញនេះឃើញថាមានការភ្ញាក់ផ្អើលមួយយ៉ាងខ្លាំងនៅលើបណ្តាញសង្គមហ្វេសប៊ុកបន្ទាប់ពីមាននារីម្នាក់បានបង្ហោះវិដេអូតឹងសរសៃកមួយ ជាមួយនិងបុរសម្នាក់ក្នុងវិដេអូនោះគឺឃើញថាអ្នកទាំងពីរបានទាស់ពាក្យសម្តីគ្នារឿងលុយចំនួន២០ ដុល្លារ ។
យ៉ាងណាមិញបើយោងតាមវិដេអូរបស់នារីដែលបានបង្ហោះនៅកាលពីម្សិលមិញនេះបង្ហាញថាគាត់គឺជាម្ចាស់លុយ ហើយចំណែកបុរសដែលអង្គុយក្នុងរថយន្តគឺជាអ្នករើសបាន ក្រោមដឹងថាខ្លួនបាត់នារីម្នាក់នេះបានមកសុំពីបុរសម្នាក់នេះវិញប៉ុន្តែដោយសារតែពេលនោះបុរសអ្នករើសបានមិនព្រមឲ្យទើបពេលនោះមានការប្រកែកគ្នាយ៉ាងខ្លាំង ប៉ុន្តែមិនដឹងថានារីម្នាក់នេះនិយាយអ្វីទេទើបធ្វើឲ្យបុរសម្នាក់នោះខឹងខ្លាំង ហើយបានហែកលុយនោះចោលតែម្តងទៅ ។
ទោះជាយ៉ាងណាក៏ដោយបុរសដែលជាអ្នករើសបានលុយនោះបានត្រូវមហាជនរិះគន់យ៉ាងខ្លាំង ប្រើពាក្យសម្តីសុទ្ធតែអាក្រក់ៗទៅលើគាត់ ដោយសារតែមិនចង់ឲ្យគេរិះគន់ទាំងមិនដឹងសាច់រឿងច្បាស់លាស់ទើបពេលនេះបុរសដែលជាអ្នករើសបានលុយនោះចេញមុខមកបកស្រាយពីដំណើររឿងមួយនេះឲ្យមហាជនទាំងអស់បានដឹង ៕ តោះកុំឲ្យខាតពេលយូរសូមទស្សនាការបកស្រាយរបស់បុរសម្នាក់នេះទាំងអស់គ្នា ៖