ក្រុម Lexus Cambodia Team បានយកសម្ភារៈមួយចំនួនជូនដល់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចូលរួម….
សីហា
-

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនបានជ្រាបហើយថា ស្ថានភាពនៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ក្នុងព្រឹត្តការណ៍ ២០កុម្ភៈនៅតែបន្តកើនឡើងជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ ហើយរដ្ឋាភិបាលក៏បានបន្តបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនេះ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដែលកំពុងមានការកើនឡើងខ្លាំង​ ហើយក្នុងពេលនេះយើងបានត្រៀមរួចរាល់ក្នុងការទប់ស្កាត់ និងបែងចែកតំបន់ លឿង លឿងទុំ និងពណ៌ក្រហម។

យោងតាមគណនីហ្វេសប៊ុក Nïmïth Šmïlër បានបង្ហោះសារថា “ថ្ងៃនេះយកសម្ភារៈដែលជាទឹកចិត្តរួមមាន ទឹកសុទ្ធ ម៉ាស អាកុលដបតូច ធំ ជែលលាងដៃ ដែលជារបស់ចំបាច់ប្រើប្រាស់មកជូន អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចូលរួមយុទ្ធនាការបិទខ្ទប់ ។ តែគួរឱ្យស្ដាយមិនបានជួបលោកបងអធិការក្រុង Vanda សោះ ។ អរគុណសម្រាប់ទឹកចិត្តនៃការចូលរួមរបស់អ្នកទាំងអស់គ្នា ទោះជា សម្ភារៈក្ដី ថវិការក្ដី ទឹកចិត្តនឹងកំលាំងចិត្តក្ដី វានឹងជំរុញឲ្យតំបន់ដែលកំពុងពិបាកនឹងត្រូវការជំនួយ រួចផុតពីផលប៉ះពាល់នានា ។ អរគុណ នឹង ជូនបុណ្យធំៗ ទៅកាន់រាល់បងប្អូន ពូមីង ទាំងអស់គ្នាដោយក្ដីគោរព និង ការស្រលាញ់”៕