មិនឲ្យចាំយូរទេ! ក្រោយឃើញប្រជាពលរដ្ឋរិះគន់អគ្គិសនីកម្ពុជាខ្លាំងពេក ស្រាប់តែមន្ត្រីរូបស្រស់ម្នាក់ចេញមុខឆ្លើយតបយ៉ាងច្បាស់ថា...
ស៊ីហៀង
-

ពិតណាស់ក្រោយពេលអគ្គិសនីកម្ពុជាបានចេញសេចក្តីប្រកាសអំពាវនាវឲ្យប្រជាពលរដ្ឋបង់ថ្លៃអគ្គិសនី ពេលកំពុងតែមានវិបត្តកូវីដ១៩ ធ្វើឲ្យប្រជាពលរដ្ឋជាច្រើនហាក់បីមានការមិនពេញចិត្តយ៉ាងខ្លាំង ក្រោយឃើញមានការរិះគន់យ៉ាងពេញទំហឹងពីសំណាក់ប្រជាពលរដ្ឋស្រាប់តែថ្មីៗនេះមានខាងមន្ត្រីរបស់អគ្គិសនីកម្ពុជា ម្នាក់បានចេញមុខមកធ្វើការបកស្រាយដើម្បីឲ្យប្រជាពលរដ្ឋបានយល់ថាហេតុអ្វីបានជាខាងអគ្គិសនីកម្ពុជាមិនមានមានការលើកលែង ឬ ផ្អាកឲ្យប្រជាពលរដ្ឋបង់ថ្លៃអគ្គិសនីពេលកំពុងតែជួបវិបត្តកូវីដ១៩ នេះ ។

ជាក់ស្តែងនេះបើយោងតាមការៀបរាប់របស់ហ្វេសប៊ុកមួយឈ្មោះ Leakhana An ដែលជាមន្ត្រីអគ្គិសនីកម្ពុជាដ៏ស្រស់ស្អាតម្នាក់បានរៀបរាប់ថា៖  “អគ្គិសនីកម្ពុជា ជាក្រុមហ៊ុនស្វ័យយ័តរបស់រដ្ឋដែលត្រូវទទួលខុសត្រូវនូវការចំណាយ និងចំណូលដោយខ្ខ្លួនឯង ដើម្បីគ្រប់គ្រងការចែកចាយអគ្គិសនីជូនប្រជាពលរដ្ឋដើម្បីធានាថាគ្រប់លំនៅដ្ឋានមានអគ្គិសនីប្រើប្រាស់ និងថ្លៃសមរម្យ តែអគ្គិសនីកម្ពជាត្រូវ បង់ថ្លៃផលិតថាមពល ថ្លៃប្រេង ថ្លៃសេវាខ្សែបញ្ជូន និងថ្លៃនាំថាមពល ចូលពីប្រទេសជិតខាង។ 

បើអគិ្គសនីកម្ពុជា មិនមានប្រាក់បង់ថ្លៃទិញថាមពលដូចរៀបរាប់ខាងលើទេនោះ ច្បាស់ណាស់នឹងមិនមានអគ្គិសនីប្រើប្រាស់ទាំអស់គ្នានោះទេដែលការនេៈជាវិបត្តិធ្ងន់ធ្ងរបន្ថែមទៀត ស្របពេលដែលយើងកំពុងតែត្រូវការសាមគ្គីភាពក្នុងការប្រយុទ្ធជាមួយការរាតត្បាត COVID 19 ផង និងបង្កជាវិបត្តិមិនមានអគ្គិសនីប្រើប្រាស់ផង ជាពិសេសតាមមណ្ឌលចត្តាឡីស័ក និងមន្ទីរពេទ្យនានា។ ដូច្នេះនេះសូមកុំដាក់បន្ទុកទៅលើអគ្គិសនីកម្ពុជាទាំងស្រុង សូមចូលរួមទាំងអស់គ្នាដើម្បីអាចធានានិរន្តរភាពនៃការផ្គត់ផ្គង់អគ្គិសនីជូនជាតិយើងបាន” ៕